ថៃ៖ ទោះជាមានវ័យកាន់តែច្រើន តែ Nune Woranuch នៅតែជាតារាសម្ដែងម្នាក់ ដែលទទួលបានការពេញចិត្តពីទស្សនិកជន ព្រោះក្រៅពីមានទេពកោសល្យសម្ដែងហើយ តារាស្រីរូបនេះ ថែមទាំងមានរូបសម្រស់ និងការលេងខ្លួនកាន់តែទាក់ទាញខ្លាំងឡើង ដើម្បីពញ្ញាក់អារម្មណ៍ហ្វេនៗជានិច្ច។
ជាក់ស្ដែង ថ្មីៗនេះ Nune រឹតតែធ្វើឲ្យហ្វេនស្រឡាំងកាំង ក្រោយពីបានឃើញរូបភាពជាច្រើនសន្លឹក បង្ហាញខ្លួនជាមួយនឹង Miss Grand Thailand កញ្ញា Eng Fa ឈរប្រជែងសម្រស់គ្នា ខណៈដែល Nune មានវ័យ៤១ឆ្នាំទៅហើយ តែមើលចុះសម្រស់នាង នៅតែធ្វើឲ្យអ្នកទស្សនាមិនជឿនឹងភ្នែក ដោយសារតែមើលទៅដូចអ្នកមានវ័យត្រឹមតែ ២០ស្តើងប៉ុណ្ណោះ ជាមួយនឹងសាច់ដ៏ហាប់ណែន ផ្ទៃមុខម៉ដ្ឋតឹងរលោង រកស្នាមជ្រួញមិនឃើញសូម្បីដែលបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះក្រោយពីបានឃើញដូច្នេះ ហ្វេនៗនាំគ្នាលាន់មាត់សរសើរ សម្រស់នាងគ្រប់ៗគ្នា ថាសឹងតែដូចបវរកញ្ញា កំពុងទៅប្រកួតប្រជែងអញ្ចឹង មិនដូចអ្នកមានគ្រួសារនោះទេ។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]