បរទេស៖ មិនត្រឹមតែជា មានឈ្មោះល្បីនៅក្នុងវិស័យដើរម៉ូតតែប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់ តារាម៉ូដែល Gigi Hadid ថែមទាំងអាចទាក់ទាញចិត្តអ្នកទស្សនាជាច្រើន ជាមួយនឹងសម្រស់ និងរូបរាងយ៉ាងលេចធ្លោ នៅពេលដែលបង្ហាញម្ដងៗ ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ តារាស្រី Gigi Hadid បានចេញមកបង្ហាញខ្លួនសារជាថ្មី បន្ទាប់ពីបានមានភាពស្ងប់ស្ងាត់អស់មួយរយៈ តែការបង្ហាញខ្លួនលើកនេះ ពិតជាបានទាញយកចំណាប់អារម្មណ៍ហ្វេនៗគ្រប់គ្នា នៅពេលនាង ចេញមកដើរលេង ក្រោមអាកាសធាតុល្អ នៅទីក្រុងញូវយ៉ក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យយកចិត្តទុកដាក់នោះគឺ តារាម៉ូដែលស្រីរូបនេះ បានលេចខ្លួនបែបសាមញ្ញ ជាមួយនឹងអាវសខោវែងទាន់សម័យ និងបញ្ចេញនូវភាពស៊ិ.ច.ស៊ីតិចតួច ដោយបានបង្អួតរាងចង្កេះតូច ដែលធ្វើឲ្យអ្នកគាំទ្រ មិនសរសើរមិនបាន ពីភាពស្រស់ស្អាតរបស់នាង ខណៈដែលនេះជារូបរាង បន្ទាប់ពីបានសម្រាលកូនដំបូង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]