បរទេស៖ ថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយដ៏ល្បី បានបង្ហាញពី ប៊្រេនសំលៀកបំពាក់លំដាប់ខ្ពស់របស់ តារាស្រី Victoria Beckham ដែលត្រូវជំពាក់បំណុ.លគេចំនួនប្រមាណខ្ទង់ ៥៣,៩ លានផោន (ប្រហែល ៦៥លានដុល្លារ)។

ក្នុងនោះដែរ យោងតាមសារព័ត៌មាន Daily Mail បានលើកឡើងពី របាយការណ៍ដែលបានដាក់ក្នុងឆ្នាំ ២០២១ ខាងសវនករ បានសង្ស័យពីសមត្ថភាពរបស់ម៉ាកយីហោម៉ូដ របស់ Victoria Beckham ដែលត្រូវបានបង្កើតឡើង បន្ទាប់ពី រកឃើញបំណុ.លដ៏ធំរហូតដល់ ៥៣,៩ លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​ តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា បើទោះបីជា Victoria Beckham កំពុងតស៊ូ នៅក្នុងការផ្លាស់ប្តូរទម្រង់ផ្សេងៗគ្នា នៃសេវាកម្មអតិថិជន ដើម្បីស្ដារស្ថានភាពពីការបាត់បង់យ៉ាងច្រើន នាពេលកន្លងមកនេះ ប៉ុន្តែ​វិធានការ​ទាំង​អស់​នោះ ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធភាពនោះទេ។ ជាងនេះទៅទៀត ឥទ្ធិពលនៃការរា.ត.ត្បា.តពីជំ.ងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់អាជីវកម្មរបស់តារាស្រីរូបនេះ ផងដែរ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ Victoria ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រាក់ចំណូលសរុប ក៏បានធ្លាក់ចុះ ៦ភាគរយ មកនៅត្រឹម ៣៦,១លានផោន (ប្រហែល ៤៣ លានដុល្លារ) ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Victoria 
Victoria 
Victoria 
Victoria និង ស្វាមី
Victoria និងស្វាមី
Victoria និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]