រាជធានីភ្នំពេញ ​៖ កាលពីប៉ុន្មានថ្ងៃមុននេះ បេក្ខជន លីម តិចម៉េង និងបេក្ខជន ថុល សុភិទិ ក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គម ក្រោយពេលហ្វេនៗBTS បានប្រទះឃើញសារចាស់ៗរបស់អ្នកទាំងពីរ កាលពី២ឆ្នាំមុន ធ្វើឲ្យអ្នកទាំងពីររងមតិរិះ.គន់យ៉ាងច្រើន។

យ៉ាងណាមិញ មកដល់ការប្រកួតLive Showសប្តាហ៍ថ្មីនេះ បេក្ខជន លីម តិចម៉េង បានឡើងបកស្រាយចម្រៀងដូចសព្វដង ក្នុងនោះ ហ្វេនៗនាំគ្នាស្រែកហោគាំទ្ររូបលោកឡើងលាន់វេទិកាតែម្តង ហេតុតែជាបេក្ខភាពដែលមានប្រជាប្រិយភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ក្រោយបកស្រាយចម្រៀងចប់ ដល់វគ្គគណៈកម្មការបញ្ចេញមតិនោះ ស្រាប់តែ អ្នកនាង ឱក សុគន្ធកញ្ញា ផ្តើមភ្លាមថា លើកទី១ហើយតាំងពីការប្រកួតដែលរូបលោក បកស្រាយបទចម្រៀងដោយគ្មានស្នាមញញឹមទាល់តែសោះ តែយ៉ាងណា រូបនាងក៏យល់ព្រោះ តារាចម្រៀងម្នាក់ណាក៏ឆ្លងកាត់ដំណាក់កាលរងមតិរិះគ.ន់នេះដែរ ដែលធ្វើមានសម្ពាធផ្លូវចិត្ត រហូតធ្វើឲ្យបេក្ខភាពរូបនេះ អួ.លដើមកសម្រក់ទឹកភ្នែកកណ្តាលឆាក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

បេក្ខភាព លីម តិចម៉េង
បេក្ខភាព លីម តិចម៉េង
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]