ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងបន្តទទួលបានភ្លៀងធ្លាក់ពីតិចទៅច្រើនរហូតដល់ចុងសប្តាហ៍ ដែលអាចជន់លិចតំបន់ទំនាបមួយចំនួនទៀតក្នុងខេត្តមួយចំនួន ដោយក្នុងនោះ មានដូចចា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ ប្រឈមនឹងហានិភ័យ។
នៅក្នុងការជូនដំណឹងកាលពីថ្ងៃទី ១៤ ខែសីហា ក្រសួងបាននិយាយថា ផ្នែកខាងមុខសម្ពាធទាបពីប្រទេសឥណ្ឌានឹងរំកិលចូល ទៅក្នុងផ្នែកភាគខាងជើងនៃប្រទេសថៃ ឡាវ និងវៀតណាម ហើយចូលទៅក្នុងសមុទ្រចិនខាងត្បូង ដោយនាំមកនូវខ្យល់មូសុងនិរតីពីកម្រិតទាបទៅមធ្យម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមប្រភពដដែរល បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់ទីកន្លែង ចន្លោះពីថ្ងៃទី ១៥-១៩ ខែសីហា។
ស្ថានភាពអាកាសធាតុនេះ អាចធ្វើឱ្យតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង និងខេត្តដែលធ្លាប់មានភ្លៀងធ្លាក់ពីមធ្យមទៅខ្ពស់ម្តងទៀត ទទួលរងនូវជំនន់ទឹកភ្លៀង តាមបណ្តាលខេត្ត ដែលបានរៀបរាប់ដូចខានលើ។
ទៀតសោត ក្រសួងបានព្រមានដល់អាជ្ញាធរពាក់ព័ន្ធ និងសាធារណជនក្នុងខេត្តទាំងនេះ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដោយសារកម្ពស់ទឹកនៅគ្រប់ស្ថានីយ៍ធារាសាស្ត្របានហក់ឡើងក្នុងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ដូច្នេះដែរ៕
ប្រភព៖ phnompenhpost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]