កម្សាន្ត៖ ជឿជាក់ថា ពុកម៉ែបងប្អូនស្ទើរតែទូទាំងប្រទេសកម្ពុជា ប្រាកដជាស្គាល់ច្បាស់ពី កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលលោកមាន វ័យកាន់តែទៅមុខទៅហើយ ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។

មិនតែប៉ុណ្ណោះ លោកមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ និងរូបរាងសង្ហារបស់លោក ប៉ុណ្ណោះទេ តែតារាចាស់វស្សារូបនេះថែមទាំងធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ តាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗដោយតាមគន្លងធម៌ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះដាច់ថែមទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាពេលថ្មីៗ គ្រួសារលោក ព្រាប សុវត្ថិ បានធ្វើឲ្យទស្សនិកជនជាច្រើនអង្គុយញញឹមទាំងមិនដឹងខ្លួន តាមរយៈវីដេអូ នៅលើបណ្ដាញសង្គម ដោយបង្ហាញឲ្យឃើញពីភាពស្និតស្នាល គារគោរពស្រលាញ់កូនៗទៅកាន់ ឪពុក ដោយអោនពាក់ស្បែកជើងឲ្យ ឪពុក  ដោយក្តីស្រលាញ់ពេញលេញ នៅក្នុងគ្រួសារលោក ពិតជាគំរូគួរឲ្យគោរពមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

ព្រាប សុវត្ថិ និងគ្រួសារ
ព្រាប សុវត្ថិ និងភរិយា
កូនៗ ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ