ភ្នំពេញ៖ អតីតបេក្ខភាព Miss Teen International Cambodia និងជាម្ចាស់ពាន Rising Star កញ្ញា ប៉ាង ពេជ្រ រចនា កំពុងគ្រងតំណែង Miss Asia Global Cambodia 2022។ ដោយនាងនឹងចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Asia Global នាខែកញ្ញា នៅឯប្រទេសម៉ាឡេស៊ី។ 

ពិតណាស់ កញ្ញា ប៉ាង ពេជ្ររចនា ឆ្នាំនេះនាងមានអាយុ១៨ឆ្នាំ ហើយនាងមកពីខេត្តកំពង់ធំផងដែរ។ ជាមួយគ្នានេះដែរ បើក្រឡេកមើលសមត្ថភាពយុវតីរូបនេះ អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ចំណែកចំណេះដឹងទូទៅក៏អន់នោះទេ។ ម្យ៉ាងទាំងការដើរ និងសំណួរចម្លើយនាង ក៏បានត្រៀមរួចរាល់សម្រាប់ការប្រកួតនាពេលខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះគេឃើញកញ្ញា ប៉ាង ពេជ្ររចនា កាន់តែមមាញឹកនឹងការងារថតសំអាងការ ហើយបើមើលលើសម្រស់ពេលនាងស្លៀកឈុតកូនក្រមុំ ពិតជាស្រស់សោភា សមសួនជានារីខ្មែរ ហើយឈុតនីមួយៗសាកសមនឹងនាងខ្លាំងតែម្ដង។  មិនតែប៉ុណ្ណោះ ក៏មានហ្វេនៗជាច្រើនសរសើរពីមុខមាត់ និងសម្រស់ដ៏ផូរផង់នាងគ្រប់ៗគ្នា គ្រប់ពេលបវរកញ្ញារូបនេះបង្ហោះរូបម្ដងៗ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]