ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់ហើយ នូវបេក្ខជន ដែលកំពុងស្ថិតក្នុងការប្រលងចម្រៀង Cambodian Idol លឹម តិចម៉េង និង ថុល សុភិទិ ដែលពួកគេសុទ្ធសឹងតែជាបេក្ខភាពដែលកំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនអ្នកទស្សនា។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃកន្លងទៅ ភិទិ និង តិចម៉េង ក៏បានជួបព្យុះភ្លៀង​ ផ្ទុះការចម្រូងចម្រាស យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ពាក់ព័ន្ធទៅសំណេរពីអតីតកាលរបស់អ្នកទាំង ពីរទាក់ទង និងក្រុមចម្រៀងK-pop BTS ដែលធ្វើឲ្យហ្វេនមួយចំនួនបញ្ចេញការមិនពេញចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីផ្ទុះរឿងបែបនេះហើយ ភិទិ និង តិចម៉េង ក៏បានចេញមកសុំទោសនូវកំហុសអតីតកាលនេះរួចទៅហើយ។ ប៉ុន្តែ ថ្មីៗនេះកំឡុងពេល ដែលកំពុងតែធ្វើការតបតែងខ្លួនត្រៀមនឹងប្រកួតប្រជែងសម្លេង ស្រាប់តែ តិចម៉េង ធ្វើឲ្យមហាជនផ្ទុះសំណើចមិនស្ទើរ ដោយសារ ពាក្យសំដី មួយឃ្លាជជែកគ្នារឿងទុកសក់ វែងខ្លី រហូតដល់ធ្លោយនិយាយថា ភិទិ ត្រូវបានគេជេរ រហូតជ្រុះសក់ខ្លីអស់៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លឹម តិចម៉េង
ថុល សុភិទិ
@somangkahang គ្រាន់តែរឿងBTSគេជេរភិទិឡើងជ្រុះសក់@DoReaMon 😳😂បែកធ្លាយពី តិចម៉េង @Lim Tichmeng (Jack) ♬ original sound - ហង្ស☑️
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]