ភ្នំពេញ៖ អ្នកណាខ្លះកំពុងមានបំណងចង់ប្តូរទូរស័ព្ទឡើងស៊េរី? ឥឡូវនេះជាឱកាសល្អដោយឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាយើងបានប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវស្មាតហ្វូន​ស៊េរីថ្មី OPP​O Reno8 Series ចំនួន ៣ ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ សីហា ២០២២ ដែលអត្ថប្រយោជន៍ទទួលបានច្រើនលើសពី Pre order ។

OPPO Reno8 Series
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីផេគ OPPO ប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវ Reno8 Series ឃើញថាអតិថិជនជាច្រើនបានឈរតម្រង់ជួរដើម្បីធ្វើការកក់ទុកមុន ព្រមទាំងសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីនេះពេញៗតាមបណ្តាហាងលក់ទូរស័ព្ទដៃ។ បន្ថែមពីនេះឃើញថា បណ្តាសារព័ត៌មានបច្ចេកវិទ្យាល្បីៗ និងតារាៗជាច្រើនចេញវីដេអូ Review ណែនាំឲ្យប្រើ OPPO Reno8 Series ដែលជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត បំពាក់ដោយលក្ខណៈពិសេសៗជាច្រើនរាប់មិនអស់។ ដូច្នេះ មោះ! ឥឡូវយើងមកជជែកគ្នា តើគួរសម្រេចចិត្តកក់ទុកមុន ឬ Blind order​ នូវស្មាតហ្វូន Reno8 Series ឬទេ? តើ Reno8 Series មានចំណុចពិសេសអ្វីខ្លះ?

·   ស្ទីលរចនាពណ៌ ៖ ពណ៌មាសដ៏ប្រណីតនៅលើពណ៌ Dawnlight Gold កើតចេញពីជម្រេលពណ៌ទឹកមាសដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុង បង្ហាញនូវភាពស្រស់ស្អាត កាន់តែមើលកាន់តែដកចិត្តមិនរួច។

OPPO Reno8 Series

·   ស្ទីលរចនារូបរាង ៖ ការរចនាល្អឯកដែលមិនធ្វើឲ្យអ្នកខកបំណង កម្រាស់ស្តើង 7.6mm ទម្ងន់ស្រាល 181g ជាមួយគែមជ្រុងដ៏ទាន់សម័យ និងថ្មីស្រឡាងក្នុងដៃអ្នក។ រីឯតួខ្លួនខាងក្រោយរចនាពីកញ្ចក់ស្ងួតដ៏រឹងមាំផ្ដល់នូវអារម្មណ៍បែបប្រណីតដូចវត្ថុដ៏មានតម្លៃ។ ជាពិសេសវាមិនត្រឹមតែស្អាតទេ ថែមទាំងអាចការពារសឹកឆ្កូត និងស្នាមដៃបានយ៉ាងល្អជាមួយនឹង OPPO Glow ជំនាន់ថ្មីទៀតផង។

OPPO Reno8 Series

·   កងបំភ្លឺដំណឹង ៖ ភ្លើងដំណឹងបែបពន្លឺដង្ហើម បញ្ចេញពន្លឺក្រោមផ្ទៃកញ្ចក់កាមេរ៉ា ប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។

OPPO Reno8 Series

·   សេនស័រស៊ែលហ្វី IMX709/766 ៖ ស៊ែលហ្វីដោយភាពជឿជាក់គ្រប់ប្លង់គ្រប់បុស្តិ៍ជាមួយកាមេរ៉ាមុខ Reno8 បំពាក់សេនស័រកំពូល IMX709 របស់ Sony ដំបូងគេលើពិភពលោក។ ចំណែក Reno8 5G កាន់តែពិសេសជាមួយកាមេរ៉ាមុខ IMX709 និងកាមេរ៉ាក្រោយបំពាក់ដោយសេនស័រ IMX766 ជួយឲ្យការថតរូបកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺបែបណាក៏ដោយ។

OPPO Reno8 Series

·   មុខងារកាមេរ៉ាសំខាន់ៗReno8 បំពាក់នូវមុខងារ Bokeh Flare Portrait, Selfie HDR, Portrait Retouching ។​​ ចំណែក Reno8 Z 5G បំពាក់នូវមុខងារ Bokeh Flare Portrait, Selfie HDR, AI Color Portrait, Dual View Video ។​ ដោយឡែក Reno8 5G បំពាក់នូវមុខងារថតរូបយប់ច្បាស់និងរហ័ស, AI Highlight Video, Bokeh Flare Portrait។ រឹតតែពិសេសនៅលើ​ Reno8 Series ទាំង​ ៣ ម៉ូដែលសុទ្ធតែបំពាក់នូវ Portrait Mode 2.0 ដែលអាចកំណត់កាំពន្លឺ 25 កម្រិតថតរូបកាន់តែជំនាញបែបកាមេរ៉ាអាជីព។ បន្ថែមពីនេះវាក៏នៅមានមុខងារថតរូប ថតវីដេអូផ្សេងៗជាច្រើនទៀតផងដែរ។

OPPO Reno8 Series

តោះ! នៅចាំអីទៀត? អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ឥឡូវនេះលោកអ្នកអាចធ្វើការកក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង ៣ ម៉ូដែលបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ សីហា ២០២២​ ដើម្បីទទួលបាននូវកាដូសរុបជាទឹកប្រាក់ $187 សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល ៦​ ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល ៤ ខែ។

ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល ៤ ខែ។ ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅថ្ងៃ១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧ យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេគផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី

កម្មវិធីសម្ពោធផ្លូវការ Reno8 Series 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]