GR គឺជាពាក្យអក្សរកាត់របស់ Gazoo Racing ហើយលើកនេះដែរ Toyota Rush GR មកជាមួយតម្លៃគឺ 35,500 ដុល្លារ។ Toyota Rush GR ២០២៣ ដែលជាសមាជិកថ្មីចុងក្រោយបំផុតក្នុងត្រកូល Toyota Rush ពិតជាច្បាស់ណាស់ថានេះមិនមែនជាតម្លៃប៉ាន់ស្មានឡើយ ដោយសារតែការ​ប្រកាស​ព័ត៌មានផ្លូវការនេះគឺបានបង្ហោះនាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ តែទោះយ៉ាងណា ក៏យើងនៅតែអាចចាប់យកបាននៅរូបភាពមួយចំនួនខាងក្រោមស្តីពីម៉ូដែលថ្មីនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ម៉ូដែលថ្មី Toyota Rush GR នេះត្រូវបានផលិតដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេស ដែលនិយមនៅអ្វីដែលជាបច្ចេកវិទ្យាចុងក្រោយដែលមានបំពាក់លើយានយន្ត ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះគឺ នៅផ្នែកចំហៀងបានលេង Side Body Molding ដែលដំណាងអោយឡូហ្គូ GR ពណ៌ខ្មៅ លាយក្រហម។ នៅផ្នែកខាងក្រោយក៏ដូចគ្នា គឺមានលេងតែមលោហៈ ដែលលេចជាមួយនឹងអក្សរ GR Sport។

ចូលទៅផ្នែកខាងក្នុងវិញ គឺបានផ្លាស់ប្តូរ ដៃចង្កូតថ្មី ប៉ូតុងចុចបញ្ឆេះម៉ាស៊ីន និងកៅអីស្ព័រ រំលេចដោយអក្សរ GR Sport។ ទាក់ទងនឹងកម្លាំងម៉ាស៊ីន និងជើងក្រោមវិញក៏មកជាមួយ៖

·         ទំហំម៉ាស៊ីន 1.5L (Euro 4) ប្រអប់លេខ E 4-Speed AT ប្រភេទនៃការបើកបរ 2WD

·         Euro 4 មានពាក្យពេញ​ Euro Emission Standard (1-6) គឺជាស្ដង់ដារគុណភាពកម្រិតដោយសហភាពយានយន្តអឺរ៉ុប​ ស្ដីពីកម្រិតកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅបរិយាកាស

·         សោរឆ្លាតវៃជាមួយប៊ូតុង Start/Stop - ចង្កៀងខាងមុខប្រភេទ LED មានប្រព័ន្ធភ្លើងបិទបើកដោយស្វ័យប្រវត្តិ រួមជាមួយអំពូលភ្លើងបំភ្លឺផ្លូវពេលថ្ងៃ Daytime Running Light

·         យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញកញ្ចក់មើលក្រោយអាចបញ្ជាដោយថាមពលអេឡិចត្រូនិក

·         ចង្កៀងក្រោយបំពាក់អំពូលប្រភេទ LED

·         ផ្នែកខាងក្នុងរចនាជាមួយកៅអី ៣ ជួរ មាន ៧កៅអី ដោយកៅអីជួរទីពីរ និងទីបីអាចបត់ជារៀងអក្សរ L

·         ប្រព័ន្ធកម្សាន្ត DVC Touch Screen អាចភ្ជាប់ Bluetooth

·         ម៉ាស៊ីនត្រជាក់ បំពាក់ទាំងនៅខាងមុខ ខាងក្រោយ និងមានប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ

·         ខាងក្រោយមានភ្ជាប់កាមេរ៉ានិង Sensor ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត

·         ប្រព័ន្ធបើកបរពេលឡើងចំណោត High Assist Control (HAC) ដែលជួយសម្រួលដល់ការឡើងចំណោតនៃឡាន ដែលជាទូទៅ មុខងារនេះ ជួយទប់មិនអោយរថយន្តរអិលថយក្រោយពេលដែលដឹកទម្ងន់ធ្ងន់ និងមានពោងសុវត្ថិភាពចំនួន ៨

·         រថយន្តនេះក៏មានបំពាក់មកជាមួយប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) - កន្លែងសាកទូរសព្ទបីកន្លែងគ្រប់ជួរនៃរថយន្ត។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុន តូយ៉ូតា ក៏បានផ្តល់ជូននូវកម្មវិធីបើកបរសាកល្បងនូវរថយន្ត ដ៏ស្រស់សង្ហារ នេះផងដែរ។ លោកអ្នក ក៏អាចមកសាកសួរនៅ​ទីតាំងផ្ទាល់ដែលជាសាខាលក់រថយន្ត Toyota ទាំងប្រាំសាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខ ទូរស័ព្ទ៖ 017 222 408 / 017 333 503 / 086 333 503 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការគឺ Toyota Cambodia | Facebook ឬ តាមរយៈបណ្ដាញ Telegram Channel: https://t.me/toyotacambodiakh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]