ហុងកុង៖ ខ្សែភាគយន្តបែបបាញ់ប្រហារវិទ្យាសាស្រ្តរបស់តារាសម្តែង Louis Koo ដែលជាអ្នកដឹងនាំផ្ទាល់ មានចំណងជើង «Warriors of Future» រកចំណូលបាន ៤៨.៦លានដុល្លារអាមេរិក ទោះជាយ៉ាងណាតួលេខនេះមិនគ្រប់គ្រាន់សម្រាប់ ក្នុងការសងត្រលប់ និងបង់ការប្រាក់ដល់វិនិយោគិនចំនួន ៧ នោះទេ ដែលរូបលោកកំពុងបារម្ភ។

នេះបើតាម HK01 បាន​រាយការណ៍​ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​សីហាថា Louis Koo កំពុង​តែ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សម្រាប់​ភាពយន្ត «Warriors of Future» តួយ៉ាងនៅក្នុងវីដេអូចុងក្រោយនេះ តារាសម្ដែងរូបនេះបានបង្ហាញពីការខកចិត្តរបស់លោក នៅពេលដែលរឿងភាគបែបវិទ្យាសាស្ត្រហុងកុង មិនទទួលបានប្រាក់ចំណូលដូចការរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត តារា​សម្ដែង​រូបនេះ យំឡើងអួយអារម្មណ៍ ​អំពាវនាវ ទស្សនិកជន​ឲ្យ​ទៅ​មើល​ខ្សែភាគយន្តរបស់លោក ​ដើម្បី​គាំទ្រ ព្រោះលោក បានលះបង់ទាំងកាយ ទាំងប្រាក់កាស ហេតុដូច្នេះ រូបលោក រងសម្ពាធយ៉ាងខ្លាំង  នៅពេលដែលគម្រោងភាពយន្តដែលលោកបានសម្តែង និងវិនិយោគក្នុងនោះ មានអាចបំណែកកំណត់ត្រា Box Office ដែលលោកមិនរំពឹងទុក៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

 Louis Koo
 Louis Koo
 Louis Koo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]