រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol នេះបានពាំនាំមកទឹកដីកម្ពុជាអស់៣រដូវកាលហើយ ដោយរដូវកាលទី៤នេះ កំពុងតែសម្រិតសម្រាំងយ៉ាងស្វិតស្វាញនូវបេក្ខភាព ដែលសាកសមជាម្ចាស់ពានរង្វាន់របស់កម្មវិធី។

ក្នុងនោះ បេក្ខជន លីម តិចម៉េង ជាបេក្ខភាពមានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងចំណោមបេក្ខជនដទៃទៀត មិនត្រឹមមានហ្វេនជាសាមញ្ញជនទេ សូម្បីតែ គណៈកម្មការនិងបុគ្គលល្បីៗក្នុងសង្គមជាច្រើនទៀត ក៏ជាហ្វេនរបស់បេក្ខជនរូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺគាប់ជួនអ្វីម្លេះ ម្ចាស់ពានរង្វាន់រដូវកាលទី១ លោក នី រតនា និងម្ចាស់ពានរង្វាន់រដូវកាលទី២ កញ្ញា ឈិន ម៉ានិច ត្រូវហ្វេនៗសម្គាល់ឃើញមានពាក់ចិញ្ចៀនដូចគ្នានឹង បេក្ខជន លីម តិចម៉េង ទាំងម៉ូតនិងពណ៌របស់ត្បូងចិញ្ចៀនគឺដូចគ្នាបេះដាក់។ តើអាចទេ ជាសញ្ញាបញ្ជាក់ថា លីម តិចម៉េង នឹងក្លាយជាម្ចាស់ពានរដូវកាលថ្មីនេះ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង នី រតនា ម្ចាស់ពានCambodian Idol រដូវកាលទី១
តារាចម្រៀង នី រតនា ម្ចាស់ពានCambodian Idol រដូវកាលទី១
តារាចម្រៀង ឈិន ម៉ានិច ម្ចាស់ពានCambodian Idol រដូវកាលទី២
តារាចម្រៀង ឈិន ម៉ានិច ម្ចាស់ពានCambodian Idol រដូវកាលទី២
បេក្ខភាព លីម តិចម៉េង ម្ចាស់ពានCambodian Idol រដូវកាលទី៣
បេក្ខភាព លីម តិចម៉េង ម្ចាស់ពានCambodian Idol រដូវកាលទី៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]