បរទេស៖ កាលពីថ្មីៗនេះ មានអ្នកលេងបណ្ដញសង្គម បានបង្ហោះរូបថតយ៉ាងច្បាស់ៗពីមុខមាត់របស់ Suri ដែលត្រូវបានគេស្គាល់នាងថា ជាកូនស្រីរបស់ តារាសម្ដែង Tom Cruise ដោយនៅក្នុងនោះ គេអាចមើលឃើញ ពីការតុបតែងខ្លួនប្រណីត ក្នុងឈុតពណ៌ស លេងស្ទាយ៍មុខឃ្យូតនៅពីមុខកាមេរ៉ា ដ៏គួឲ្យទាក់ទាញជាទីបំផុត។
មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗដែលទស្សនាហើយ ក៏បានចូលមកសរសើរ ពីរបៀប ដែល Suri កាន់តែចេះរៀបចំខ្លួន តុបតែង និងរបៀបរបបនៃការស្លៀកបំពាក់ ឲ្យមើលទៅមានភាពសាកសម និងស្រស់ស្អាតស៊ីវីល័យ មិនខុសពីតារាល្បីៗនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ភ្លាមៗនោះ បណ្ដាហ្វេនៗទាំងនោះ ក៏បានយករូបភាពម្ដាយរបស់ Suri គឺនាង Katie Holmes ដែលកំពុងតែដើរតាមផ្លូវ ជាមួយមិត្តប្រុសថ្មី មកប្រៀបធៀបធ្វើជាឧទាហរណ៍នោះ ពួកគេក៏បានលើកឡើងពី ការស្លៀកពាក់បែបរលុងៗ និងលេងស្ទាយ៍សក់បែបរញ៉េរញ៉ៃ ហាក់ដូចជាមិនបានសិតសក់ទាល់តែសោះ។ ជាពិសេស ដោយសារតែបែបនេះ Katie Holmes ក៏ត្រូវបានគេរិះ.គ.ន់ចំពោះការស្លៀកពាក់មិនស្អាត ពេលចេញដើរតាមផ្លូវ ជាមួយមិត្តប្រុសថ្មីរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]