បរទេស៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល ចំពោះ តារាចម្រៀងស្រី Mariah Carey នៅខណៈពេល​ដែលនាង បានទៅសម្រាកលំហែ​​នៅ​ប្រទេស​អ៊ីតាលី​ ផ្ទះរបស់នាង ក៏ត្រូវ​បាន​ចោ.រចូលលួច។​

ក្នុងនោះដែរ តាមរយៈ Page Six ខាងប៉ូលីសបានបញ្ជាក់ថា មានការលួ.ចចូលផ្ទះរបស់ តារាចម្រៀងស្រី Mariah Carey កាលពីចុងខែកក្កដា ប៉ុន្តែ ក៏មិនទាន់បានបង្ហាញពីអ្វី ដែលនាងបានបាត់បង់នៅឡើយទេ​ ព្រមទាំងបានបន្តទៀតថា ​ការ​ស៊ើបអង្កេត​នៅ​តែ​បន្ត ដូច្នេះ​ ​ការ​ចែករំលែក​ព័ត៌មាន គឺ​មាន​កម្រិត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ចោ.រ.កម្មនេះ បានកើតឡើង ខណៈពេលដែល Mariah និងមិត្តប្រុស ព្រមទាំងកូនភ្លោះរបស់នាង កំពុងធ្វើដំណើរកម្សាន្តដ៏វែងមួយ និងបានបង្ហាញពីភាពសប្បាយរីករាយ ពេលទៅដល់ប្រទេសអ៊ីតាលី។ ម៉្យាងវិញទៀត ផ្ទះរបស់តារាចម្រៀងរូបនេះ ត្រូវបានគេដឹងថា នាងបានទិញកាលពីខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅ ក្នុងតម្លៃ ៥,៦៥លានដុល្លារ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Mariah Carey
Mariah Carey
Mariah Carey
Mariah Carey
Mariah Carey
Mariah Carey
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]