ហុងកុង៖ អាចនិយាយបានថា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ តារាសម្ដែងជើងចាស់ហុងកុង Michelle Reis នៅតែទទួលបានការសរសើរពី ភាពស្រស់ស្អាត ក៏ដូចជាការថែរក្សារូបរាងឲ្យមានភាពទាក់ទាញ ក្នុងវ័យ ៥២ ឆ្នាំ។
ជាមួយគ្នានេះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Michelle Reis ក៏បានបង្ហោះរូបថតមួយចំនួន ដែលថតនៅឯផ្ទះរបស់ខ្លួន ប៉ុន្តែបែរជាទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមហាជន និងធ្វើឲ្យអ្នកទស្សនាស្ទើរតែទប់អារម្មណ៍មិនជាប់ នៅពេលដែលនាង បានបង្ហាញខ្លួន ក្នុងឈុតហែលទឹកស៊ិ.ច.ស៊ី វាលទ្រូ.ង ក៏ដូចជា បង្អួតរូបរាងតូចស្រឡូន និងក្បាលពោះរាបស្មើ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពី បានចែករំលែករូបថតដ៏លេចធ្លោទាំងនេះ ហ្វេនៗជាច្រើន បង្ហាញពីការពេញចិត្តនិងសរសើរ ទៅលើសម្រស់របស់នាង ដែលនៅតែមានភាពស្រស់ស្អាត មិនបានផ្លាស់ប្តូរទាល់តែសោះ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
គួររំឮកផងដែរថា តារាស្រី Michelle Reis ធ្លាប់ជាបវរកញ្ញាហុងកុង ក្នុងឆ្នាំ ១៩៨៨ ដែលសម្រស់និងរូបរាងរបស់នាង ត្រូវបានគេចាត់ទុកថា ជាបវរកញ្ញាដ៏ស្រស់ស្អាតបំផុតក្នុងប្រវត្តិសាស្ត្របវរកញ្ញាហុងកុង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]