ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជលេខមួយនៅកម្ពុជា បានឧបត្ថម្ភថវិកា ១៥,០០០ដុល្លារ ដល់កម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា។ ទឹកប្រាក់ឧបត្ថម្ភនេះ ត្រូវបានប្រើប្រាស់ដើម្បី បោះពុម្ពសៀវភៅកុមារ ក្រោមចំណងជើងថា «តោះ! និយាយពីលុយ» ចំនួន ៥,០០០ ក្បាល ដែលត្រូវបានចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាមុខនាគ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ។

កម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីត្រូវបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករងអប់រំ តំណាងក្រសួងអប់រំ យុវជន និងកីឡា អមដោយសមាសភាពគណៈអធិបតីជាច្រើនរូបទៀត។

កម្មវិធីនេះ មានគោលដៅ បញ្ជ្រាបខ្លឹមសារចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងវិស័យអប់រំ ដូចជា ផែនការរៀបចំកញ្ចប់ថវិកា និងវប្បធម៌នៃការសន្សំប្រាក់ ដែលជួយឲ្យសិស្សានុសិស្សចេះត្រិះរិះពិចារណាស៊ីជម្រៅ និងដឹងថា ការទុកដាក់ប្រាក់នៅគ្រឹះស្ថានហិរញ្ញវត្ថុមានសុវត្ថិភាព និងប្រយោជន៍កម្រិតណា។ 

កម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»

សកម្មភាពនេះ ឆ្លើយតបទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្គម (CSR) របស់ ABA ហើយធនាគារ ABA  សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការផ្ដល់សិស្សានុសិស្សទូទាំងប្រទេស ជាមួយមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕​

កម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»
កម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»
កម្មវិធី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]