បរទេស៖ ក្មេងសិស្សសាលាអាយុ 14 ឆ្នាំម្នាក់ត្រូវឲ្យដឹងថា រូបនាងកំពុងញៀននឹងក្រុមចម្រៀងសកល BTS ខ្លាំងណាស់ រហូតដល់នាងមិនអាចញ៉ាំ ដេក និងស្តាប់តន្ត្រីរបស់ក្រុមអស់ជាច្រើនម៉ោងនៅលើកុំព្យូទ័រយួរដៃ និងទូរស័ព្ទរបស់នាង។

ទោះជាយ៉ាងណាក៏ដោយ នេះ មិនមែនលើកទី ១ នោះទេ ដែល ហ្វេន ក្រុមចម្រៀង K-pop មានបញ្ហាអវិជ្ជមានជាច្រើនដែលបានកើតឡើងនៅពេលដែលអ្នកគាំទ្រងប់ងល់នឹងតារាកូរ៉េខ្លាំងពេក ជះឥទ្ធពលអាក្រក់នៅក្នុងជីវិតគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឪពុកម្តាយរបស់នាង ចាប់ផ្តើមសង្កេតមើលឃ្លាំមើល ហើយទាក់ទងអ្នកចិត្តសាស្រ្តដើម្បីស្វែងរកព័ត៌មានបន្ថែម ព្រោះពួកគេមិនគិតថាការក្លាយជាអ្នកគាំទ្រ BTS អាចនាំឱ្យមានអាកប្បកិរិយា ដែលញៀនរហូតដល់បែបនេះ។

ក្រោយពីរឿងរ៉ាវទាំងនេះកើតឡើង ជាច្រើន វេជ្ជបណ្ឌិតចិត្តសាស្រ្តជាច្រើនបានផ្តល់អនុសាសន៍ឱ្យឪពុកម្តាយតាមដានយ៉ាងដិតដល់នូវសកម្មភាពអ៉ីនធឺណែតរបស់កូនពួកគេ ហើយមើលការផ្លាស់ប្តូរណាមួយ នៅក្នុងអាកប្បកិរិយារបស់ពួកគេដូច្នេះដែរ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

BTS
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]