ភ្នំពេញ៖ បច្ចុប្បន្ននេះ ខ្សែភាពយន្តខ្មែរគ្រប់ទម្រង់ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ ក្នុងនោះទៀតសោត ខ្សែភាពយន្តបែប BL (Boy Love) ក៏កំពុងទទួលការចាប់អារម្មណ៍ផងដែរនៅក្នុងប្រទេសកម្ពុជារបស់យើង។

ដើម្បីឆ្លើយតបទៅការនិយមរបស់ទស្សនិកជន ជាពិសេសយុវវ័យ ផលិតកម្ម LD Entertainment និង ក្រុមហ៊ុន Mediaload បានសហការគ្នាផលិតភាពយន្តខ្មែរថ្មី និងដំបូងបែប BL ដែលមានចំណងជើងថា «សួស្តីអ្នកជិតខាង»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង «សួស្តីអ្នកជិតខាង» 

រឿង «សួស្តីអ្នកជិតខាង» ជាភាពយន្តទី២ ដែលផលិតកម្ម LD Entertainment និង​ Dream Team Picture បានចាប់ដៃគ្នាផលិត និងពាំនាំនូវផ្ទាំងទស្សនីយភាពថ្មីជូនទស្សនិកជន។ ដោយខ្សែភាពយន្តទី១ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ គឺរឿង «លោកប៉ាមហាកូរ» ដែលរឿងមួយនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ស្នាដៃទី២នេះផងដែរ ក៏សង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាដូចគ្នាពីសំណាក់អ្នកទស្សនា។

រឿង «សួស្តីអ្នកជិតខាង» 

ដូច្នេះ កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាណា៎ រឿង «សួស្តីអ្នកជិតខាង» ដែលនឹងត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្ត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះតទៅ៕

ទស្សនាវីដេអូ Trailer ខាងក្រោម៖ 

រឿង «សួស្តីអ្នកជិតខាង» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]