កម្សាន្ត៖ ប្រិយមិត្តដែលធ្លាប់តាមដានការប្រកួត Miss Preteen International Cambodia 2022 ច្បាស់ជាបានដឹងរួចមកហើយថាម្ចាស់ជ័យលាភីឯកបានទៅលើយុវតី ឃឿន ប៉ូលីកា និងលំដាប់រងទី២បានទៅលើយុវតី ឌៀប សុហ្វៀរ៉ា។ ពិតណាស់ បវរកញ្ញាទាំងពីររូបនេះមានអាយុទើបតែ១២ឆ្នាំ ប៉ុន្តែចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេសគឺបានល្អតែម្ដង។
យ៉ាងណាមិញ ទន្ទឹមនឹងចំណេះដឹងបវរកញ្ញា Miss Preteen International Cambodia 2022 ឃឿន ប៉ូលីកា និងបវរកញ្ញាលំដាប់រងទី២MPIC ឌៀប សុហ្វៀរ៉ា ក៏មានសមត្ថភាពខ្លាំងផងដែរ។ ជាពិសេស ការដើរម៉ូតគឺពិតជាល្អ មិនចាញ់បវរកញ្ញារៀមច្បងដែលធ្លាប់ចេញទៅប្រកួតលើឆាកអន្តរជាតិប៉ុន្មានឡើយ។ ហើយហ្វេនក៏តែងតែចង់ឃើញអាយដលតូចទាំងពីរខំពង្រឹងសមត្ថភាពខ្លួនឯងឲ្យល្អជាងមុនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះមានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ហ្វេនៗជាខ្លាំង ខណៈបវរកញ្ញា MPIC ឃឿន ប៉ូលីកា នឹងត្រូវទៅប្រកួតលើឆាកអន្តរជាតិក្នុងនាមជា Junior Idol World ហើយបវរកញ្ញាលំដាបើរងទី២ MPIC ឌៀប សុហ្វៀរ៉ា នឹងត្រូវទៅប្រកួតលើឆាកអន្តរជាតិដូចគ្នា ក្នុងនាមជា Little Miss Cambodia។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរនឹងចេញដំណើរទៅប្រកួតនាដើមឆ្នាំ២០២៣ នៅឯប្រទេសថៃ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]