បរទេស៖ បន្ទាប់ពីបានបង្ហាញខ្លួនជាមួយនឹងភរិយារួចមក តារាសម្ដែង Will Smith ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនេះគឺជាលើកដំបូងហើយ សម្រាប់ប្ដីប្រពន្ធអ្នកទាំងពីរ នៅពេលដែលបាន បង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពី មានរឿងអា.ស្រូ.វនៅ កម្មវិធីពានរង្វាន់ Oscars ២០២២ ។
យ៉ាងណាមិញ យោងតាមប្រភព People ក៏បានលើកឡើងថា ចាប់តាំងពីពេលនោះមក ប្ដីប្រពន្ធមួយគូនេះកាន់តែមានសុភមង្គល និងស្និទ្ធស្នាលជាងមុន ។ ជាពិសេស តារាសម្ដែង Will Smith នៅតែមានក្ដីសុខ ដោយបានចំណាយពេលយ៉ាងច្រើនជាមួយនឹងភរិយាបណ្ដូលចិត្តរបស់ខ្លួន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពដដែលនេះ ថែមទាំងបានចែករំលែកទៀតថា រូបលោកពិតជាសប្បាយចិត្ត ព្រោះតែ ភរិយារបស់តារាប្រុសរូបនេះ តែងតែគាំទ្រដល់រូបលោកអស់ពីចិត្ត ក៏ដូចជាបានគាំទ្រគ្នាទៅវិញទៅមក។ ម៉្យាងវិញទៀត ប្រភពមួយនេះ ក៏បានលើកឡើងថា លោក Will Smith ក៏បានយល់ដឹងយ៉ាងច្រើនផងដែរ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]