រាជធានីភ្នំពេញ ៖ នរណាមិនស្គាល់ ឧកញ៉ា លាន អាហ្វ្រីលគីនីន ល្បីខ្លាំងរឿងខូ.ចខិលនិងរឿងជំពាក់បំណុលគេឯងជុំទិស មិនខ្ចីសង ម្ចាស់បំណុលបង្ហោះបំបាក់មុខជាញឹកញយ ទន្ទឹមនឹងនោះ គេឯងនាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ក្រោយឧកញ៉ារូបនេះ រើសបានប្រពន្ធក្រោយជាអ្នកលក់ឡេអនឡាញស្តុកស្តម្ភម្នាក់ រូបសម្រស់វិញក៏ឈ្នះគេឯងថែមទៀតផង។

ងាកទៅមើលភរិយាវិញ រូបនាងហាក់មិនខ្វាយខ្វល់រឿងរិះគន់របស់មហាជន រឿងរូបនាងរើសស្វាមីមិនសាកសមខ្លួនប៉ុណ្ណោះទេ រូបនាងតែងបង្ហោះរូបភាពស្និទស្នាលនឹងស្វាមី គូស្នេហ៍ថ្មីថ្មោងសុំខ្មាស និងតែងនិយាយរឿងល្អពីស្វាមីជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​ ថ្មីៗនេះ មិនត្រឹមទទួលស្គាល់ ប្តីពូកែរឿងខូ.ចខិលប៉ុណ្ណោះទេ រូបនាងក៏បង្ហើបថា ទោះចេញក្រៅប្តីមានស្រីប៉ុន្មានក៏មិនខ្វល់ សំខាន់មកដល់ផ្ទះជាប្តីរបស់ខ្លួន រូបនាងតែងបម្រើស្វាមីឲ្យល្អ ទៅជុំមិត្តភក្តិផឹកស៊ីដល់ពេលណាក៏បាន គ្រាន់តែប្រាប់ប្តីថា ផឹកច្រើនពេកស្លា.ប់ខ្លួន យកប្តីមួយទៀតហើយ ព្រោះកន្លងមក រូបនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ក្រសោបប្តីពេក រហូតចុងក្រោយ​ ខ្លួនត្រូវឈឺចា.ប់ ប្រកាន់គំនិតជាប្តីត្រូវតែមានភរិយាតែមួយគត់ ក្នុងក្រសែភ្នែក៕

បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង យូ លីណា
អ្នកនាង យូ លីណា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា
ឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា

ចុចនៅទីនេះ ដើម្បីមើលវីដេអូ (1) Watch | Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លាន អាហ្រ្វីលគីនីន