ភ្នំពេញ៖ ពិតណាស់ក្រុមហ៊ុន Mediaload ទើបតែឈានជើងចូលវិស័យបវរកញ្ញាជាលើកដំបូង ដែលបានទិញសិទ្ធិបង្កើតកម្មវិធីMiss Teen International Cambodia និង Miss Preteen International Cambodiaដែលជាកម្មវិធីទី២ ហើយទទួលបានភាពជោគជ័យខ្លាំង ហើយនឹងកម្មវិធី Miss Multinational Cambodia ដែលត្រៀមបើកវគ្គប្រកួតឆាប់ៗខាងមុខនេះ។ 

យ៉ាងណាមិញ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងពង្រីកវិស័យមួយនេះ ដោយបានទិញសិទ្ធិ Mister Teen International Cambodia។ កម្មវិធី Mister Teen International Cambodia ជាកម្មវិធីប្រកួតសម្រាប់បុរស ដែលមានអាយុចាប់ពីចន្លោះ ១៤ឆ្នាំដល់១៩ឆ្នាំ និងតម្រូវឲ្យមានកម្ពស់ចាប់ពី ១៦៥cmឡើងទៅ។ ហើយកម្មវិធីក៏កំពុងជ្រើសរើសបេក្ខភាពដើម្បីដាក់ពាក្យចូលរួមប្រកួតជាមួយកម្មវិធី ដែលអ្នកឈ្នះក្លាយជាម្ចាស់ជ័យលាភី នឹងមានឱកាសទៅប្រកួតលើឆាកអន្តរជាតិ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ សុភាពបុរសដែលមានវ័យចន្លោះចាប់ ១៤ឆ្នាំ ដល់១៩ឆ្នាំ មានភាពក្លាហាន និងស្រលាញ់វិស័យមួយនេះ អាចផ្ញើរចូលប្រអប់សារផេក Mister Teen International Cambodia បាន។ សង្ឃឹមប្អូនៗបុរសៗដែលមានចំណាប់អារម្មណ៍ចង់ប្រកួតប្រជែងបង្ហាញសមត្ថភាពខ្លួន អាចដាក់ពាក្យឲ្យបានច្រើនគ្រប់ៗ៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]