បរទេស៖ តារាសម្តេង Amber Heard បានជួលមេធាវីថ្មីពីររូបដែលតំណាងឱ្យ គឺលោក David Axelrod និង Jay Ward Brown ដែលជាមេធាវីល្បីខាងដោះស្រាយបណ្តឹងទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ សម្រាប់ លើបណ្តឹងឧទ្ធរណ៍ នាពេលខានមុខនេះ ជាមួយអតីតស្វាមីតារាស្រីរូបនេះលោក Johnny Depp។
Amber Heard បានឈប់សហការជាមួយមេធាវីស្ត្រី Elaine Bredehoft ដែលជាមេធាវីសំខាន់របស់នាងក្នុងសំណុំរឿងជាមួយ Johnny Depp ដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ ដោយ Ben Rottenborn សហទីប្រឹក្សារបស់ Elaine Bredehoft នឹងបន្តតំណាងឱ្យ Amber ក្នុងអំឡុងពេលដំណើរការបណ្តឹងឧទ្ធរណ៍ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរ បណ្តឹងបរិហារកេរ្តិ៍បានចាប់ផ្តើមនៅឆ្នាំ ២០១៩ នៅពេលដែល Johnny Depp បានប្តឹង Amber Heard ពីបទបង្កាច់បង្ខូច និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកនៅក្នុងវិចារណកថាដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែត Washington Post ក្នុងខែធ្នូ ឆ្នាំ ២០១៨។
ក្នុងសំណេរទាំងនោះ Amber សរសេរអំពីបទពិសោធន៍របស់នាងក្នុងនាមជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងសម្ពាធជាច្រើន ដោយតារាស្រីរូបនេះមិនបាននិយាយពីឈ្មោះ Johnny Depp នោះទេ ប៉ុន្តែតារាប្រុសរូបនេះបញ្ជាក់ថា Amber សម្តៅលើនាង ដោយសារតែនាងបានចោទប្រកាន់លោកពីបទហិង្សាក្នុងអំឡុងពេលលែងលះឆ្នាំ ២០១៦។
ទៀតសោត Johnny អះអាងថា អត្ថបទនេះធ្វើឲ្យលោកបាត់កុងត្រាថតភាពយន្ត កេរ្តិ៍ឈ្មោះរបស់លោកត្រូវបាត់បង់យ៉ាងធ្ងន់ធ្ងរ ហេតុដូច្នេះ រូបលោកបានប្តឹង Amber ពីបទបរិហារកេរ្តិ៍ និងទាមទារសំណងចំនួន ៥០ លានដុល្លារ តែយ៉ាងណា Amber ប្ដឹងមកវិញភ្លាម ៗ ដោយទាមទារសំណង១០០លានដុល្លារ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]