ព្រះសីហនុ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយជនជាតិចិន៥នាក់ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំង.គ្រឿ.ង.ញៀ.ន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចា.ប់.ខ្លួន ជាមួយនឹងការដកហូត.គ្រឿ.ង.ញៀ.ន ប្រមាណ ៩២៤គីឡូក្រាម។

នេះបើតាមការបញ្ជាក់ របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់បណ្ដាសារពត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះ ករណីចាប់ខ្លួនជនជាតិចិននេះ បានធ្វើឡើង នៅវេលាម៉ោង ៨ៈ៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីមន្ទីរប្រឆាំ.គ្រឿ.ង.ញៀ.ន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ គឺកម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យ ជនជាតិចិនទាំង០៥នាក់ (ត្រង់និយាមកា 10°40.051N-103°31.320E)ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។ បន្ថែមពីនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។  

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នជនសង្ស័យ និង.គ្រឿ.ង.ញៀ.ន ជាង៩០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ចំណែកអូប័រនិងទូកត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
សកម្មភាពពិនិត្យ
រូបភាព
សកម្មភាពពិនិត្យ
សកម្មភាពពិនិត្យ
សកម្មភាពពិនិត្យ
សកម្មភាពពិនិត្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]