ថៃ៖ ចាត់ទុកជាមនុស្សម្នាក់ ដែលត្រូវបានហ្វេនៗ តែងតែលើកទឹកចិត្តយ៉ាងខ្លាំង សម្រាប់ Bird ដែលជាមិត្តប្រុសរបស់ តារាស្រី Tangmo ខណៈក្រោយពីនាងបានទទួលម.រ.ណ.ភាព បានជិតកន្លះឆ្នាំមកនេះ លោក Bird នៅតែបង្ហាញអារម្មណ៍សោកសៅ និងក្ដីស្រលាញ់ចំពោះនាងជានិច្ច។
ដោយឡែក ថ្មីៗនេះ គូស្នេហ៍ Tangmo Bird បានLiveវីដេអូនៅលើបណ្ដាញសង្គម ដើម្បីជជែកជាមួយនឹងហ្វេនៗនោះ លោកក៏បាននិយាយថា ខ្លួននៅតែមានរូបភាពមិត្តស្រី នៅក្នុងបន្ទប់ រួមទាំងនៅផ្នែកខាងក្រោយនៃការLive ក៏ជារូបគំនូរដ៏ធំរបស់ Tangmo ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ Bird ក៏បានលើកឡើងពីរឿងមួយ ដែលខ្លួនមិនអាចធ្វើបាន នៅពេលដែល Tangmo នៅមានជីវិត ហើយនោះ គឺជាការកោរពុកមាត់ដែលនាងធ្លាប់បានសុំ ព្រមទាំងជារឿងតែមួយគត់ ដែលលោកមិនអាចធ្វើបាន ផងដែរ។
ជាពិសេស គូស្នេហ៍ តារាស្រី Tangmo រូបនេះ ថែមទាំងបានបង្ហើបឱ្យដឹងទៀតថា ពេលនេះ លោកចាប់ផ្តើមចាប់អារម្មណ៍នឹងការងារនៅក្នុងឧស្សាហកម្មកម្សាន្តហើយ អាចប្រហែលជាព្យាយាមសម្ដែងនៅក្នុងរឿងមួយ បន្ទាប់ពី មានអ្នកគាំទ្របានផ្ដល់យោបល់ ព្រោះគិតថាតួអង្គនឹងត្រូវគ្នាជាមួយ Bird ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]