ហុងកុង៖ បើនឹកដល់រឿងហុងកុង ទូរទស្សនិ៍ប៉ុស្តិ៍ TVB តារាសម្តែងស្រីហុងកុង Jessica Hsuan រាល់តួអង្គដែលកំពូលតារាសម្តែងស្រីជើងចាស់រូបនេះដើរតួ សុទ្ធតែទទួលបានការកោតសរសើរ ជាមួយទេពកោសល្យ ដ៏ប៉ិនប្រសប់ បូករួមនឹងបទពិសោធនិ៍ជាច្រើនឆ្នាំទៀតនោះ ត្រូវបានមហាជន ចូលចិត្តគោរពស្រលាញ់តែម្តង។

យ៉ាងណាមិញ គេត្រូវបានឲ្យដឹងថា រូបនាងបានឈានចូលវ័យ ៥២ ឆ្នាំ​​ហើយ តែ​រូប​សម្រស់​នៅតែមានភាព​លេច​ធ្លោ​ គួបផ្សំរាងកាយនៅតែសាច់ចាំ សូម្បីតែ ផ្ទៃ​​មុខតារាស្រីរូបនេះ​នៅតែមានសភាពក្មេងជាងវ័យ តឹងណែនម៉ងខៃ មើលទៅស្រស់ស្អាត ​​និងទាក់ទាញយ៉ាងចម្លែក ទោះមានវ័យកាន់តែជ្រេហើយក្តី​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ពេល​ជា​មួយគ្នា​នោះដែរ ក៏​​មាន​មហាជន ហ្វេនៗ ក៏ដូចជា អ្នក​ដែល​និយម​លេង​បណ្តាញ​សង្គម​ជា​ច្រើន ក៏​បាន​បង្ហាញ​មតិពោលសរសើរច្រើនក្រៃលែង ទៅនឹងសម្រស់ដ៏ស្រស់សោភា មិនចាស់តាមវ័យ របស់តារាស្រីជើងចាស់រូបនេះ ថែមទាំងបានជូនពរ តាមរយៈការបង្ហោះរូបភាពជាច្រើន ក្នុងថ្ងៃពិសេស​របស់នាងជា​ហូហែរដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jessica Hsuan
Jessica Hsuan
Jessica Hsuan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]