កូរ៉េខាងត្បូង៖ YG Entertainment បានប្រកាសកាលពីថ្ងៃទី ១៨ ខែសីហាថា ការបញ្ជាទិញជាមុនសម្រាប់អាល់ប៊ុមធំទី ២ របស់ក្រុមចម្រៀងនារី BLACKPINK មានឈ្មោះ «BORN PINK» លើសពី ១.៥ លានកូពីក្នុងរយៈពេលមួយសប្តាហ៍នៃការបញ្ជាទិញជាមុន។

យ៉ាងណាមិញ វាជាតួលេខ ខ្ពស់បំផុតរបស់ក្រុមចម្រៀងនារី K-pop ត្រូវបានរំពឹងទុក ដោយពិចារណាថាកាលបរិច្ឆេទចេញផ្សាយអាល់ប៊ុម (ថ្ងៃទី ១៦ ខែកញ្ញា) មានរយៈពេលជិតមួយខែទៀត​ ហេតុដូច្នេះ ត្រូវបានគេប៉ាន់ស្មានថា តួលេខអាចនឹងហក់លោតដល់ ២ លាន ឬខ្ពស់បំផុតឈានចូល ៣ លានបើអាចទៅរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត BLACKPINK តែងតែជាអ្នកបានផ្លាស់ប្តូរកំណត់ត្រាថ្មី ក្នុងនាមជាអ្នកដំបូង ល្អបំផុត និងច្រើនបំផុត នៅលើតារាងសកលសំខាន់ៗ មិនថា YouTube គ្រប់ពេលបទចម្រៀងនីមួយ ៗ ដែលពួកគេចេញផ្សាយរាល់ដង។

ក្នុងពេលជាមួយគ្នានេះ BLACKPINK នឹងត្រលប់មកវិញជាមួយនឹងបទចម្រៀងដែលចេញមុន «Pink Venom» នៅថ្ងៃទី ១៨ ខែសីហា វេលាម៉ោង ១ រសៀល ត្រូវនឹងម៉ោង​១១ ព្រឹក (ម៉ោងក្នុងស្រុក)៕

ប្រភព៖ newsen

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]