អាមេរិក៖ កាលពីថ្មីៗនេះ ស្វាដ៏កំហូចមួយក្បាល រស់នៅក្នុងសួនសត្វ Zoo To You នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្កឲ្យមានការហួសចិត្ត និងសំណើចជាខ្លាំង ដល់ក្រុមប៉ូលិស ក្រោយពីវាបានយកទូរសព្ទ និងចុចចុះចុចឡើងរហូតដល់ធ្វើការខលទៅកាន់លេខ ៩១១ របស់ប៉ូលិស។

ជាក់ស្ដែង ប៉ូលិសមិនទទួលបានការឆ្លើយឆ្លងតាមរយៈការខលចូលឡើយ ដែលធ្វើឲ្យប៉ូលិសឆ្ងល់ និងមានការសង្ស័យជាខ្លាំង ដូច្នេះប៉ូលិសក៏បានព្យាយាមខលទៅវិញ និងផ្ញើសារសួរនាំផងដែរ ប៉ុន្ដែមិនមានការឆ្លើយតបទេ។ មិនបង្អង់យូរ ប៉ូលិសបានសម្រេចចិត្តបើកការ.ស៊ើ.ប.អ.ង្កេ.ត និងរកឃើញពីសយដ្ឋានដែលបានធ្វើការខលចូលតែម្ដង។ ហើយទីបំផុត ប៉ូលិសបានចុះទៅដល់សួនសត្វផ្ទាល់ និងមានការអះអាងពីខាងសួនសត្វថា មិនមាននរណាម្នាក់ទាក់ទងទៅកាន់ប៉ូលិសឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក ទើបដឹងថា វាជាទង្វើរបស់សត្វមួយក្បាលឈ្មោះថា Route ដែលបាន.លួ.ច.យកទូរសព្ទពីបុគ្គលិកសួនសត្វទៅលេង និងទុកចោលក្នុងឡានសម្រាប់បើកធ្វើដំណើរលើទីលានវាយកូនហ្គោល ខណៈវាមានអត្តចរិតរពិសជាខ្លាំង និងតែងតែចង់ដឹងចង់ឮពីរបស់ជុំវិញខ្លួនជានិច្ច។ យ៉ាងណាមិញ ប៉ូលិសបានអស់ការសង្ស័យ និងយករឿងរ៉ាវទៅបង្ហោះលើគេហទំព័ររបស់ប៉ុស្ដិ៍ប៉ូលិសផ្ទាល់ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]