ថៃ ៖ ជឿជាក់ថា បងប្អូនមហាជនដែលជា អ្នកគាំទ្រវិស័យកម្សាន្តថៃ ប្រាកដជាដឹងច្បាស់ថា នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ តារាថៃជាច្រើនហាក់ជួបរឿងមិនគួរឲ្យនឹកស្មានជាច្រើន ផ្ទួនៗគ្នាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាក់ស្តែងបើកឆាក២០២២ មានតារាស្លា.ប់នៅក្នុងទន្លេ មកទល់នឹងពេលនេះ ហាក់រកមូលហេតុច្បាស់លាស់ពុំទាន់ឃើញនៅឡើយ។
ទន្ទឹមនឹងនេះ ងាកមកមើលមួយរយៈចុងក្រោយនេះ ស្នេហារាប់ឆ្នាំរបស់តារាប្រុសស្រីថៃល្បីឈ្មោះទាំងនេះ សុទ្ធតែប្រកាសចែកផ្លូវគ្នាដើររៀងៗខ្លួន ធ្វើឲ្យហ្វេនៗនាំំគ្នាហួសចិត្តព្រោងព្រាត ដែលក្នុងនោះមាន ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. តារាសម្តែង Weir និងតារាស្រី Bella
សេពគប់គ្នារយៈពេល៩ឆ្នាំ ដឹងឮជាសាធារណៈ មានហ្វេនៗនាំគ្នាចាំគាំទ្រ រងចាំមើលពិធីមង្គលការរបស់អ្នកទាំងពីរ បែរជាប្រកាសចែកផ្លូវគ្នា ព្រោះមូលហេតុមិនចុះសម្រុង ជាពិសេសរំលងបានតែ៦ខែ ស្រាប់តែតារាប្រុស Weir ទៅរៀបការនឹងមនុស្សស្រីសាមញ្ញម្នាក់ ក្រៅរង្វង់សិល្បៈ ដែលថ្មីៗនេះ ប្រកាសទទួលដំណឹងល្អកូនក្នុងផ្ទៃថែមទៀតផង។ រឿងនេះធ្វើឲ្យអ្នកគាំទ្រល្បីថា «ស្នេហា៩ឆ្នាំ ចាញ់គេ៦ខែ» ។
២. តារាសម្តែងស្រី Prang និងគូដណ្តឹង
ទើបនឹងសរសើរថា ឈ្លោះត្រូវៗសេពគប់គ្នាជាង១០ឆ្នាំ ចុងក្រោយតារាស្រី Prang ត្រូវសង្សារសុំរៀបការ បំពាក់ចិញ្ជៀនភ្ជាប់ពាក្យកាលពី៩ខែមុននេះ ស្រាប់តែឥលូវនាំគ្នា ប្រកាសចែកផ្លូវគ្នាច្បាស់ៗលើគណនីInstagramទាំងសងខាង ធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់ហើយនាំគ្នាល្បី «ស្នេហាពិតជាមិនទៀងទាត់»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]