ភ្នំពេញ៖ ដូចដែរបងប្អូនជាច្រើនបានស្គាល់រួចមកហើយ បេក្ខជន លឹម តិចម៉េង ដែលកំពុងប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ថែមទាំងជាបេក្ខជនដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនផងដែរ។

មិនតែប៉ុណ្ណោះ បេក្ខជនរូបនេះត្រូវបានទស្សនិកជនស្រលាញ់ចូលចិត្តសឹងគ្រប់ៗគ្នា ក៏ព្រោះតែសមត្ថភាពទឹកដមសម្លេងដ៏ពិរោះ ជាពិសេសគឺអត្តចរិកចេះគោរពអោនលំទោនចំពោះហ្វេនៗក៏ដូចជាមនុស្សជំវិញខ្លួន របស់គេផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសថ្មីៗនេះ តិចម៉េង ត្រូវបានអ្នកគាំទ្រសរសើរស្រលាញ់ពេញចិត្តកាន់តែខ្លាំងពីចិត្តដ៏សប្បុរស ដោយលោក បានយកសម្លៀកបំពាក់ ដែលទទួលបានកាដូរពីហ្វេនៗអ្នកគាំទ្របានជូនមានទាំងសម្លៀកបពាក់មួយទឹកនិងថ្មី យកទៅចែកជូនបងប្អូនកម្មកររោងចក្របានស្លៀកពាក់ស្អាតបាតនិងគេ ទាំងដែលខ្លួន តិចម៉េង ផ្ទាល់មិនមែនជាអ្នកមាន ហៀហូរអ្វីនោះទេ គឺគ្រប់យ៉ាងបានមកពីអ្នកគាំទ្រជំវិញខ្លួនប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លឹម តិចម៉េង
លឹម តិចម៉េង
លឹម តិចម៉េង
លឹម តិចម៉េង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]