ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២២ គឺធាថ្ងៃគ្រងមកុដក្នុងនាមជា Miss Glam Wolrd Cambodia 2022 ទៅកាន់កញ្ញាស៊ន ថាដាហ្សា។ ដោយនាងនឹងមានតួនាទីទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Glam Wolrd។ លើសពីនេះទៅទៀតប្រទេស ដែលជាម្ចាស់ផ្ទះរៀបចំកម្មវិធីឆ្នាំនេះគឺប្រទេសឥណ្ឌាផងដែរ។
យ៉ាងណាមិញ កញ្ញា ស៊ន ថាដាហ្សា ក៏នឹងចេញដំណើរពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃស្អែកទី ១៩ ខែ សីហា ឆ្នាំ ២០២២នេះនៅវេលាម៉ោង១២ថ្ងៃត្រង់។ បើសិនជាទស្សនិកជន ក៏ដូចជាហ្វេនៗចង់ជូនដំណើរនាង នៅឯព្រលានយន្តហោះអន្តរជាតិកម្ពុជាដោយផ្ទាល់ ប្រិយមិត្តអាចទៅបាន ដើម្បីជាកម្លាំងចិត្តសម្រាប់នាងមុនពេលចេញទៅប្រកួតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា បន្ទាប់ពីគ្រងតំណែង Miss Glam Worldកម្ពុជារួច គេឃើញកញ្ញា ស៊ន ថាដាហ្សា ពិតជាខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែម។ បើនិយាយពីរូបសម្ផស្សបវរកញ្ញារូបនេះ នាងពិតជាស្រស់ស្អាតខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត សមត្ថភាពរួចទាំងចំណេះដឹងក៏មាន ទើបនាងអាចទទួលបានតំណែងដ៏អស្ចារ្យមួយនេះ៕
រូបភាព៖ Na Thib
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]