ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ – នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា របស់ខ្លួន គឺ អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) ។ អ្នកស្រី អ៊ីវ៉ាណា (Ivanna) នឹងមកជំនួសអតីតនាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា គឺ អ្នកស្រី ជុំ ម៉ូនីកា។
អ្នកស្រី អ៊ីវ៉ាណា (Ivana) មានបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំពហុជំនាញពីនាយកដ្ឋានផ្សេងៗគ្នា នឹងបានចូលរួមធ្វើការជាមួយ Visa ជាច្រើនឆ្នាំនៅតាមបណ្តាប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី អូស្ត្រាលី និង នូវែលសេឡង់។ ថ្មីៗនេះ អ្នកស្រីគឺជាប្រធានផ្នែកផលិតផល និងដំណោះស្រាយ ប្រចាំប្រទេសនូវែលសេឡង់ និងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាកន្លែងដែលអ្នកស្រីបានដឹកនាំក្រុមការងាររបស់អ្នកស្រី ឱ្យក្លាយជាដៃគូដ៏ជិតស្និទ្ធរបស់អតិថិជន និងគាំទ្រដល់កំណើនអាជីវកម្មរបស់ Visa តាមរយៈការអភិវឌ្ឍន៍ដំណោះស្រាយការទូទាត់ថ្មីនៅទូទាំងប្រព័ន្ធអេកូឡូស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងអាជីពការងារ អ្នកស្រី អ៊ីវ៉ាណា (Ivana) បានផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធនៃការទូទាត់ ដែលនាំឲ្យអ្នកស្រីមានតួនាទីមួយទៀត គឺ ផ្នែកទំនាក់ទំនង និងគ្រប់គ្រងអតិថិជន។
អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា
លោក Tareq Muhmood នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Visa បានមានប្រសាសន៍ថា
ទន្ទឹមនឹងការតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Visa ក៏បានបើកការិយាល័យថ្មីនៅក្នុងទីក្រុងភ្នំពេញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្ត នឹងការវិនិយោគរបស់ខ្លួនបន្ថែមទៀតចំពោះទីផ្សារកម្ពុជា។ ការិយាល័យថ្មីនេះ នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ Visa ក្នុងការសហការជាមួយអតិថិជនរបស់ខ្លួនដើម្បីបង្កើភាពច្នៃប្រឌិតថ្មីនៃការទូទាត់ នឹងបង្កើនល្បឿននៃកំណើនការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេស។
អ្នកស្រី ត្រាហ្ស៊ីនី (Tranchini) បានបន្ថែមទៀតថា
អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]