មៀនជាផ្លែឈើមានរសជាតិផ្អែម សម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។ សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងផ្លែមៀន មានដូចជា ប្រូតេអ៊ីន វីតាមីន C ប៉ូតាស្យូម វីតាមីន B2។ ក្នុងបរិមាណ ផ្លែមៀន ១០០ក្រាម មានផ្ទុក កាឡូរី ៤៥ ប្រូតេអ៊ីន ៥ក្រាម កាបូនអ៊ីដ្រាត ២០ក្រាម ជាតិសរសៃ ១០ក្រាម និង ខ្លាញ់ ០,១ក្រាម។
១. ពង្រឹងប្រព័ន្ធភាពស៊ាំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីតាមីន C ដែលមាននៅក្នុងផ្លែមៀន អាចធ្វើការបានល្អជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ។ មៀន ១០០ក្រាម មានផ្ទុកវិតាមីន C ចំនួន ៤០% នៃតម្រូវការប្រចាំថ្ងៃ។ ក្រៅពីនោះនៅមានជាតិសរសៃ ជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំបានដែរ។
២. ជំនួយសុខភាពផ្លូវភេទ
ការសិក្សាបានបង្ហាញថា ផ្លែមៀន ក៏មានសមត្ថភាពពិសេសជួយសម្រួលដល់សុខភាពផ្លូវភេទផងដែរ។ ផ្លែឈើមួយប្រភេទនេះ នៅប្រទេសចិន ត្រូវបានគេយកទៅប្រើប្រាស់ ផ្សំជាមួយនឹងឱសថ ជំនួយដល់សុខភាពផ្លូវភេទ។
៣.ជំនួយថាមពល
ដោយសារតែផ្លែឈើប្រភេទនេះមានកម្រិតកាឡូរីខ្ពស់ ហើយមានជាតិស្ករក៏ច្រើនដែរនោះ ដូច្នេះវាក៏ជាអាហារមួយប្រភេទ ដែលអាចជួយបង្កើនថាមពល។ ក្នុងបរិមាណ ១០០ក្រាម មានជាតិស្ករដល់ទៅ ៦៥ក្រាម។
៤. ប្រឆាំងការលាក
សមត្ថភាពពិសេសបន្ថែមទៀត របស់ផ្លែមៀន គឺអាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម និងអាចកាត់បន្ថយពីជំងឹមហារីកបាន ពិសេសអ្នកដែលមានហានិភ័យប្រឈមនឹងជំងឺមហារីកសុដន់ និងក្រពេញប្រូស្ដាត ព្រោះផ្លែមៀន មានផ្ទុកអាស៊ីត ellagic epicatechin និង gallic។
៥. បង្កើនការចងចាំបានល្អ
ផ្លែមៀន ក៏អាចធ្វើឲ្យខួរក្បាលដំណើរការ និងចងចាំបានល្អប្រសើរ។ ការសិក្សា បានបង្ហាញថា ផ្លែមៀនជួយកាត់បន្ថយជំងឺ ភ្លេចភ្លាំងតាមវ័យផងដែរ។ ដោយសារតែវាមានរស់ជាតិផ្អែមខ្លាំង ទើបជាមូលហេតុភាគច្រើន អ្នកមានវ័យចំណាស់ ដែលប្រឈមនឹងជំងឹទឹកនោមផ្អែម មិនហ៊ាន បរិភោគវានោះទេ ព្រោះបារម្ភពីការកើនឡើងកម្រិតជាតិស្ករ ជាងផ្លែឈើធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]