ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៨ សីហា) ថា មនុស្ស១៦នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ភ្លាម ៗ នៅភាគពាយព្យប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់មួយរំពេចបានបង្កឱ្យមានការរអិលបាក់ដី និងបណ្តាលឱ្យទឹកទន្លេហូរជន់លិច តាមផ្លូវ និងប្រជាពលរដ្ឋ។

ជាក់ស្តែង ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ទឹកជំនន់បានកើតឡើងនៅក្នុងតំបន់ភ្នំនៃស្រុក Datong ក្នុងខេត្ត Qinghai ដែលប៉ះពាល់ដល់មនុស្សជាង ៦,២០០ នាក់មកពីភូមិចំនួន ៦​ ដែលពាក់ព័ន្ធរស់នៅតំបន់នោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី ១៨ មនុស្ស ១៦ នាក់បានស្លាប់ និង ៣៦ នាក់កំពុងបាត់ខ្លួន" ដោយនិយាយថា ការជួយសង្គ្រោះ នៅតែកំពុងបន្ត ដោយក្នុងនោះ ទឹកជំនន់បានកើតឡើងក្នុងអំឡុងពេលរដូវក្តៅនៃអាកាសធាតុខ្លាំងនៅក្នុងប្រទេសចិន ដោយទីក្រុងជាច្រើនបានកត់ត្រា ឡើងកម្តៅកាន់តែខ្លាំងឡើង៕

ប្រភព៖ channelnewsasia.
សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]