បរទេស៖ ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មាន People បានឲ្យដឹងថា តារាសម្ដែងស្រី Angelina Jolie បានដាក់ពាក្យសុំដោយមិនបញ្ចេញឈ្មោះ ដើម្បីបង្ហាញពីសំណុំរឿងពីឧបទ្ទវហេតុជាមួយនឹង អតីតស្វាមី លោក Brad Pitt នៅលើយន្តហោះកាលពីឆ្នាំ ២០១៦។
ជាពិសេស នៅក្នុងឯកសារ ដែលទើបតែបង្ហាញថ្មីៗនេះ ក៏បានចោទប្រកាន់ទៅលើ តារាសម្តែង លោក Brad Pitt ថា បានស្រ.វឹងស្រា បន្ទាប់មក បានគំ.រា.មនាង និងកូន នៅក្នុងជើងហោះហើរ ពីប្រទេសបារាំងទៅទីក្រុង Los Angeles ។ តែទោះជាយ៉ាងណា គិតត្រឹមឆ្នាំ ២០១៦ បន្ទាប់ពីរយៈពេលនៃការស៊ើបអង្កេត ក៏គ្មានការចោ.ទប្រកាន់ណាមួយ ត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹង លោក Brad Pitt នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការពិតនៃសំណុំរឿង ដែលត្រូវបានលាតត្រដាងនៅពេលនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតទៅដល់ទស្សនិកជនទាំងឡាយ ដោយពួកគេបានគិតថា Angelina Jolie បានប្តឹងលែងលះ ដោយសារតែនាងត្រូវបាន Brad Pitt បំ.ពា.នពាក្យសំដី ក៏ដូចជាការវា.យ.ដំ.លើរាងកាយជាច្រើនដង។ តែភាគីខាង លោក Brad Pitt វិញ ក៏បាននិយាយយ៉ាងដូច្នេះថា ការព្យាយាមស្តារឡើងវិញ នូវឧប្បត្តិហេតុនៅលើយន្តហោះរបស់ Angelina Jolie គឺធ្វើឲ្យលោក ពិតជាមានការឈឺចាប់ ថែមទៀត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]