ថៃ៖ បន្ទាប់ពីបានឃើញ ពីពេលវេលាការសុំរៀបការយ៉ាងសាមញ្ញ របស់គូស្នេហ៍តារាស្រីវ័យក្មេង Patricia រួចមក មហាជនក៏ដូចជាហ្វេនៗជាច្រើន បានតាមដានពីសកម្មភាពជាបន្តបន្ទាប់ ជាពិសេស ព្រមទាំងបានរង់ចាំមើល ថាតើពិធីមង្គលការរបស់គូស្នេហ៍ដ៏ពេញនិយមនៅក្នុងពិភពកម្សាន្តមួយគូនេះ នឹងមានផ្អែមល្ហែមដល់កម្រិតណា។
យ៉ាងណាមិញ មុននឹងឈានដល់ពិធីដ៏សំខាន់មួយន ក្រឡេកមកពីពេលវេលាធម្មតាមួយ ដែលគូស្នេហ៍អ្នកទាំងពីរ បានបើកបង្ហាញសារជាថ្មីទៀតហើយ នៅពេលដែល គូស្នេហ៍ Patricia លោក Note Vises បានបង្ហោះរូបដ៏គួរឲ្យស្រលាញ់ ឈរកៀកស្មានាងយ៉ាងកក់ក្ដៅ និងបានជូនពរថ្ងៃកំណើតដល់តារាស្រីរូបនេះ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នៅក្នុងឱកាសនេះ បើទោះបីជាមើលទៅរូបភាពរបស់អ្នកទាំងពីរ ហាក់ដូចជាមានភាពធម្មតាបន្តិចមែន តែគូស្នេហ៍មួយនេះ បានបង្ហាញពីភាពរីករាយ និងក្ដីសុខខ្លាំង ធ្វើឲ្យហ្វេនបានចូលមកជូនពរដល់ Patricia ក៏ដូចជា ទំនាក់ទំនងស្នេហារបស់ពួកគេ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]