កំពត៖ តាមរយៈការបង្ហោះនៅលើផេកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានរាយការណ៍មកថា យុវជន ២​រូបត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយសារលេង TikTok ខុសរបៀប ជក់បារី electronic ដែលបានហាមឃាត់ និងប្រើពាក្យសំដីមិនសមរម្យធ្វើអោយប៉ៈពាល់ដល់កំលាំងមានសមត្ថកិច្ចថែមទៀត។

តាមរយៈការបង្ហោះរបស់យុវជនរូបនោះ បានធ្វើការបង្ហោះ កាលពីថ្ងៃទី ១៥ ខែសីហា ដែលយុវជនរូបនោះ បានយកអាវសមត្ថកិច្ច មកពាក់ ទាំងដឹងថាខ្លួនមិនមែនជាសមត្ថកិច្ចឡើយ មិនត្រឹមទាំងប៉ុណ្ណោះ ប្រើពាក្យសំដីមិនសមរម្យមកលើសមត្ថកិច្ច ថែមទាំង ជក់ Vipe (ជក់បារី electronic ដែលបានហាមឃាត់)ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ក្រោយពីមានការរិះគន់ពីសំណាក់លេងបណ្តាញសង្គម សំណូមពរ ឲ្យចាត់វិធានតាមផ្លូវច្បាប់ សមត្ថកិច្ចក៏ធ្វើការឃាត់ ដើម្បីយកមកធ្វើការសួរនាំ ធ្វើការណែនាំអប់រំ ឲ្យយុវជននោះ ថតបង្ហោះវីដេអូ សុំទោសជាសាធារណៈ នៅការិយាល័យ នៃស្នងការដ្ឋាននគរបាលកំពតតែម្តង៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]