ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ពាក់ព័ន្ធ​នឹង​​កម្រិត​ជាតិ​ស្ករ​ក្នុង​​ឈាម​ ព្រម​ទាំង​កើត​ឡើង​ដោយ​សារ​តែ​កង្វះ​អាំងស៊ុយលីន​ក្នុង​រាងកាយ។ ប្រសិនបើ​យើង​​មិនអាច​​គ្រប់គ្រង​ស្ថានភាព​ជំងឺ​នេះ​ឲ្យ​បាន​ល្អ​ទេ​នោះ ជំងឺ​ទឹកនោម​ផ្អែម​ អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ ដូចជា​ខ្សោយ​តម្រង​នោម​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។

ទំនាក់ទំនង​រវាង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​សមាគម​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អាមេរិក គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​នៅ​ពេល​ដែល​សរសៃ​ឈាម​ផ្ទុក​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន​ពេក​ ហើយ​​លំពែង​មិន​អាច​បង្កើត​អ័រម៉ូន​អាំងស៊ុយលីន​បាន ក្នុង​ការ​​ជួយ​ផ្ទេរ​ជាតិ​ស្ករ​ទៅ​កាន់​​កោសិកា​ដើម្បី​បង្កើត​​ជា​ថាមពល​ដល់​រាងកាយ។

បរិមាណ​ច្រើន​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ​ហើយ អាច​បណ្ដាល​ឲ្យ​ខូច​ចរន្ត​ឈាម​ ក៏​ដូចជា​​បង្ក​ឲ្យ​មាន​កំណក​ឈាម​ដែល​រាំងស្ទះ​ដល់​លំហូរ​ឈាម ព្រម​ទាំង​អាច​បំផ្លាញ​ដល់​ជាលិកា​ខួរ​ក្បាល​ផង​ដែរ។ ជា​ទូទៅ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កើត​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ។ យ៉ាង​ណា​មិញ​ ​សមាគម​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​សម្គាល់​ពី​កត្តា​ហានិភ័យ​​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រឈម​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល៖

  • មាន​អាយុ​​លើស​ពី​៥៥​ឆ្នាំ​
  • ធ្លាប់​ជួប​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​
  • ​មាន​ប្រវត្តិ​គ្រួសារ​​កើត​ជំងឺ​នេះ
  • មាន​ជំងឺ​ប្រចាំកាយ ​ដូចជា​ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់
  • ធាត់​ជ្រុល ជក់បារី ឬអសកម្ម។

រោគសញ្ញា​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

  • មិន​អាច​កម្រើក​មុខ​
  • មិន​អាច​ធ្វើ​ចលនា ឬ​លើក​ដៃ
  • ពិបាក​និយាយ

សញ្ញា​ព្រមាន​ដទៃ​ទៀត​ រួម​មាន​៖

  • ព្រឹល​ភ្នែក ឬ​មើល​មិន​ឃើញ
  • ភ្លេចភ្លាំង ឬ​វង្វេងវង្វាន់​ ព្រម​ទាំង​វិល​មុខ ឬ​ដួល​ភ្លាម​ៗ
  • ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ភ្លាម​ៗ។

​​​​​គន្លឹះ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

  • គ្រប់គ្រង​បរិមាណ​កូលេស្តេរ៉ូល​ក្នុង​រាងកាយ​ ដោយ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កូលេស្តេរ៉ូល និង​ខ្លាញ់​ច្រើន​
  • ជៀសវាង​ជក់​បារី និង​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
  • គ្រប់គ្រង​សម្ពាធ​ឈាម​ ដោយ​​ញ៉ាំ​របប​អាហារ​សុខភាព​ និង​លេប​ថ្នាំ​តាម​ការ​ណែនាំ
  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]