បរទេស៖ ក្នុងការផ្សព្វផ្សាយចេញបទចម្រៀងថ្មី «Pink Venom» របស់ក្រុម BLACKPINK ពីមុនបានប្រកាសយុទ្ធនាការ នៃគម្រោង «Light Up The Pink» ឆ្នាំ ២០២២ ក្នុងការដាក់ទីតាំងមួយចំនួន នៅក្នុងទីក្រុងនានាជុំវិញពិភពលោកនឹងត្រូវបានបំភ្លឺពណ៌ផ្កាឈូកាសម្រាប់ផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ពួកគេ។
ដូចដែលបានលើកឡើងខាងលើ ព្រឹត្តិការណ៍នេះកំពុងដំណើរការជាផ្លូវការ ដោយគេត្រូវបានឃើញ នៅទីក្រុងសេអ៊ូល ញូវយ៉ក និងឡូសអេនជឺលេស ជាទីក្រុងចំនួនបីដំបូងគេ ដែលបានធ្វើយុទ្ធនាការនេះមុនគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នៅទីក្រុងសេអ៊ូល អគារ Namsan Tower ត្រូវបានបំភ្លឺពណ៌ផ្កាឈូកនៅល្ងាចថ្ងៃទី ១៨ ខែសីហា ហើយក៏បានបង្ហាញរូបសញ្ញារបស់ BLACKPINK ដូចគ្នាទៅនឹងទីក្រុងញូវយ៉ក មុខស្ពាន Brooklyn បង្ហាញចលនាពីការវិលចុះឡើង ផ្ទាំងសញ្ញារបស់ BLACKPINK។
មិនខុសគ្នានោះទេ នៅឯទីក្រុង Los Angeles កន្រ្តង់វិល Santa Monica Pacific Wheel ក៏បានបំភ្លឺពេលយប់ជាមួយនឹងការបង្ហាញពន្លឺពណ៌ផ្កាឈូកដូចគ្នាផងដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]