ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិម្យ៉ាងដែលមនុស្សភាគច្រើនបានមើលឃើញពីផលប្រយោជន៍របស់វា ខ្លះចាត់ទុកជាឱសថព្យាបាលរបួស កែរោគ ថែរក្សាសម្រស់ និងខ្លះទៀតក៏ច្នៃវាទៅជាភេសជ្ជៈញ៉ាំជំនួយកម្លាំងផងដែរ។ ប៉ុន្ដែតើមានដឹងទេថា ប្រទាលមួយនេះ ប្រសិនបើប្រើមិនប្រយ័ត្ន អាចប៉ះពាល់សុខភាពយើងវិញ?
សារធាតុជ័រពណ៌លឿង ដែលមានក្នុងសំបកប្រទាល គឺជាសារធាតុម្យ៉ាងដែលអាចបង្កឲ្យអ្នកទទួលទានមានបញ្ហាសុខភាព ប្រឈមនឹងការកើតជំងឺមហារីក និងជំងឺខ្សោយតម្រងនោមស្រួចស្រាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សារបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Mayo Clinic អាមេរិកបានបញ្ជាក់ថា សារធាតុជ័រដែលនៅក្នុងសំបកប្រទាលមានពណ៌លឿង (Aloe latex) គ្មានសុវត្ថិភាពចំពោះអ្នកញ៉ាំនោះទេ។ ប្រសិនបើញ៉ាំបរិមាណចាប់ពី១ក្រាមនៃជ័រក្នុងមួយថ្ងៃ ក្នុងរយៈពេលត្រឹមតែ ៤ទៅ ៥ថ្ងៃ នឹងជួបបញ្ហាខ្សោយតម្រងនោមស្រួចស្រាល់ និងប្រឈមកើតជំងឺមហារីក។
តើជ័រប្រទាលកន្ទុយក្រពើអាចប្រតិកម្មនឹងអ្វីខ្លះ?
ជ័រប្រទាលកន្ទុយក្រពើ អាចប្រតិកម្មនឹងពពួកថ្នាំរំលាយកំណកឈាម ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំសម្រួលចង្វាក់បេះដូង និងថ្នាំជាច្រើនប្រភេទទៀត ដែលសារធាតុជ័រមួយនេះ រារាំងការស្រូបយករបស់រាងកាយ។
តើគួរធ្វើបែបណាដើម្បីញ៉ាំប្រទាលកន្ទុយក្រពើប្រកបដោយសុវត្ថិភាព?
វិធីងាយៗក្នុងការអនុវត្ដមានដូចជា៖
- ត្រូវកាត់វាហើយត្រាំទឹក ពី៥ ទៅ ១០នាទី ដើម្បីឲ្យជាតិជ័រចេញមកក្រៅ
- លាងទឹកឲ្យបានយ៉ាងហោចពីរដង(២ទឹក)
- ក្រោយពីកាត់ ឬចៀរសំបកវា ត្រូវលាងទឹកម្ដងទៀត មុនពេលកោសយកសាច់
- ចូរចងចាំថា មុនពេលកោសយកសាច់ត្រូវធានាថាគ្មានជាតិជ័រពណ៌លឿង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]