អេស្ប៉ាញ៖ ខ្សែបម្រើការពារ ក្រុម Real Madrid កីឡាករ Casemiro ត្រូវបានគេរាយការណ៍មកថា បានជប់លាង លាគ្នា ជាមួយមិត្តភក្ដិ នៅអេស្ប៉ាញហើយ ខណៈរូបគេ កាន់តែកៀកក្នុងការផ្ទេរមកក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃ៦០លានផោន។
ជម្រើសជាតិប្រេស៊ីលខាងលើ ជាគោលដៅចុងក្រោយបំផុតរបស់ Man UTD នៅរដូវក្ដៅនេះ ក្រោយក្លិបយក្សអង់គ្លេសមួយនេះ ហាក់អស់ឱកាស ក្នុងការយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona ។
បើតាមកាសែត AS ដែលចុះផ្សាយកាលពីថ្ងៃពុធកន្លងទៅ បានឲ្យដឹងថា Casemiro បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយ Man UTD ដែលនេះ ជាផលវិជ្ជមានមួយសម្រាប់ក្រុមលោក Erik Ten Hag។ ជាមួយគ្នានេះ Real Madrid ក៏បានភ្លើងខៀវ ឲ្យខ្សែបម្រើរូបនេះ ចាកចេញផងដែរ ដោយរូបគេបានធ្វើតេស្តសុខភាពឲ្យ Man UTD នៅថ្ងៃសុក្រនេះ មុនចុះហត្ថលេខារយៈពេល៤ឆ្នាំ លើកិច្ចសន្យា។
ហើយបើតាមអ្នកសារព័ត៌មានអេស្ប៉ាញ លោក Edu Aguirre បានបន្តឲ្យដឹងថា Casemiro បានជប់លាង ញាំអាហារពេលល្ងាច លាគ្នា ជាមួយមិត្តភក្ដិនៅអេស្ប៉ាញហើយ មុនចាកចេញពីទីក្រុងម៉ាឌ្រីឌ មក អង់គ្លេស៕
ប្រភព៖: AF
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]