កម្សាន្ត៖ ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល ក្រោយពី តារាសម្ដែង លោក KooTee បានប្រកាសពីការបែកគ្នា ជាមួយភរិយា Kwang Supak បន្ទាប់ពី រៀបការបានតែ ១ ឆ្នាំ។

KooTee និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្ដែង KooTee បាននិយាយថា វាជាការសម្រេចចិត្តដោយបានពិភាក្សាគ្នា ដោយ បានបញ្ជាក់​ថា​ មិន​មាន​បញ្ហា​ភាគី​ទីបី​នោះទេ។ ប៉ុន្តែវាជាបញ្ហានៃអាកប្បកិរិយា ដែលធ្វើឱ្យគូស្វាមីភរិយានេះ មិនអាចបន្តដើរជាមួយគ្នាបាន។

សម្រាប់​រឿង​ស្នេហា​របស់ KooTee និង Kwang ដែល​បាន​បញ្ចប់​ដោយភាពសោកស្ដាយនោះ វា​ជា​ការ​បញ្ចប់​នៃ​ការ​ស្រឡាញ់​គ្នា​រយៈពេល ១២ ឆ្នាំ ដែល​ត្រូវ​បែក​ផ្លូវ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​បី​ជា ​ពួកគេ​នៅ​តែ​ស្រឡាញ់​គ្នា​ ក៏ដោយ។

KooTee និងភរិយា

យ៉ាងណាមិញ KooTee ក៏បានបង្ហោះសារសុំទោសទៅកាន់មនុស្សជាច្រើន ដោយបាននិយាយថា វាជាកំហុសរបស់លោកតែម្នាក់ឯង ព្រោះ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្លួន តាំង​ពី​ដើម​មក។ ដោយយោងតាមការបង្ហោះនេះ លោកបានរៀបរាប់ថា៖ «ជាដំបូង ខ្ញុំសូមអធ្យាស្រ័យដល់អ្នកទាំងអស់គ្នា ដែលខ្ញុំត្រូវជូនដំណឹងដោយផ្ទាល់។ កាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅនេះ ខ្ញុំបានសម្រេចចិត្តនិយាយជាមួយ Nong Kwang អំពីអនាគត និងវិធីផ្សេងៗនៃការគិតក្នុងការបន្តរស់នៅជាមួយគ្នា ប៉ុន្តែជាមួយនឹងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំ វិធីនៃការគិតរបស់ខ្ញុំ ឬសកម្មភាពរបស់ខ្ញុំ រួមទាំងអ្វីៗជាច្រើនទៀតដែលនៅជុំវិញខ្ញុំ វាធ្វើឱ្យក្តីស្រមៃរបស់ខ្ញុំ និងKwang មានការពិបាកសម្រេច។ ជាមួយនឹងរឿងជាច្រើនដែលខ្ញុំបានអនុវត្តជាយូរមក ហើយវាដាក់សម្ពាធលើមនុស្សនៅក្បែរខ្ញុំ និងខ្លួនខ្ញុំគ្រប់ពេលវេលា។ ហេតុ​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​ពាក្យ​អាក្រក់​ដោយ​ចៃដន្យ»។

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

KooTee 
KooTee 
KooTee និងភរិយា
KooTee និងភរិយា
KooTee និងភរិយា
KooTee និងភរិយា
KooTee និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]