ថៃ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយកាលពី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រីជួរមុខដ៏ល្បីល្បាញរបស់ថៃ នាង Pinky Savikah រួមទាំងបងប្រុស និងម្ដាយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ពីបទឆបោ.កលុយតាមរយៈប្រព័ន្ធអេឡិចត្រូនិច ជាករណីForex-3D ជាច្រើននាក់ ។
ជាមួយគ្នានេះ បើយោងទៅតាមការរាយការណ៍ពីសំណាក់សារព័ត៌មានក្នុងស្រុកថៃ បានប្រាប់ឱ្យដឹងថា តុលាការសម្រេចចិត្តមិនឱ្យតារាស្រី Pinky និងក្រុមគ្រួសារធានាខ្លួននៅក្រៅឃុំនោះឡើយ ដោយហេតុថា ខ្លាចតារាស្រីរូបនេះ និងក្រុមគ្រួសារនាំគ្នារត់គេចខ្លួន ព្រោះថាទម្ងន់នៃទោសគឺមានកម្រិតធ្ងន់ពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ បន្ទាប់ពីរឿងរ៉ាវឆបោ.កមួយនេះ កំពុងតែផ្ទុះក្ដៅកគុក និងរង់ចាំការស៊ើបអង្កេតបន្ថែមទៀតនោះ ពេលនេះខាងសមត្ថកិច្ចបាននិងកំពុងតែរឹបអូសទ្រព្យសម្បិត្តរបស់តារាស្រីរូបនេះខ្ទេចគ្មានសល់ហើយ ដោយក្នុងនោះខាងសមត្ថកិច្ចក៏បានរឹបអូសមានដូចជា «រថយន្តទំនើបចំនួន១១គ្រឿង មាស ប្រាក់ ដីផ្ទះ ទ្រព្យសម្បិត្តនៅក្នុងផ្ទះមានប៉ុន្មាន គឺយកទាំងអស់ ដែលរួមជាទឹកប្រាក់ប្រមាណជាង ២៣០ លានបាត ស្មើនឹងប្រមាណជាង ៦ លានដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ តារាសម្ដែងស្រី Pinky បានចូលខ្លួនទៅកាន់សមត្ថកិច្ចហើយ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]