ភ្នំពេញ៖ ច្បាស់ការហើយពីកម្មវិធីប្រឡងតារាចម្រៀងអាជីព I am a Singer Cambodia រដូវកាលទី៣ ។ តារាចម្រៀងអាជីពជាច្រើនរូបនឹងត្រូវឡើងប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់ ក្នុងកម្មវិធីដ៏ធំមួយនេះ ដើម្បីក្លាយជាតារាចម្រៀងអាជីពដែលពោរពេញដោយសមត្ថភាព ប្រជាប្រិយភាព និងទទួលបានការគាំទ្រពីមហាជន ។

I am a Singer Cambodia រដូវកាលទី៣   
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់រដូវកាលទី៣នេះ នឹងមានការចូលរួមដោយតារាល្បីៗដែលជាអាយដលរបស់លោកអ្នក ដែលជាតារាចម្រៀងអាជីពចំនួន ៧រូប មានដូចជា កញ្ញា ហង្ស សុជាតា , លោក ម៉ា ចាន់បញ្ញា , អ្នកនាង ឌី សូនីតា , លោក ទេព អាណាន់ , កញ្ញា គង់ ចាន់រដ្ឋា , លោក ឈឿន ជាលឿយ និង លោក អ៊ីម ថៃ ។ ហើយតារាចម្រៀងអាជីពទាំង ៧រូបនេះ នឹងត្រូវសហការគ្នាយ៉ាងស្វិតស្វាញជាមួយលោកគ្រូភ្លេង ៧រូបដូចគ្នា ។

តារាចម្រៀងទាំង៧រូប​

កម្មវិធីដ៏អស្ចារ្យមួយនេះ ទស្សនិកជននឹងកាន់តែបានដឹងច្បាស់ពីសមត្ថភាពពិតប្រាកដ ពីតារាចម្រៀងដែលលោកអ្នកធ្លាប់គាំទ្រកន្លងមក តាមរយៈការបកស្រាយនូវបទចម្រៀងជាច្រើនទម្រង់ ច្រើន Style ច្រើនចង្វាក់ ប្លែកភ្នែក ចម្លែកអារម្មណ៍ ។

លោកគ្រូភ្លេងទាំង៧រូប 

កម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី៣ នឹងចាប់ផ្ដើមនៅថ្ងៃសៅរិ៍ ទី២៧ ខែសីហា ឆ្នាំ ២០២២នេះហើយ នៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងផេកផ្លូវការរបស់ Smart Axiata ចាប់ពីម៉ោង ៦យប់តទៅ ។

សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាផ្ទាល់ ស្ដាប់ផ្ទាល់ ហោរផ្ទាល់ អាចទិញសំបុត្រចូលទស្សនាបាន នៅក្រុមហ៊ុនហង្សមាសវីដេអូផ្សារអូឬស្សី តម្លៃសំបុត្រចូលទស្សនា ២ម៉ឺនរៀល ។ ជួបគ្នាឆាប់ៗ I Am A Singer Cambodia រដូវកាលទី៣ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]