កម្សាន្ត៖ អាចនិយាយបានថា សិល្បករ សិល្បការិនីខ្មែរជាច្រើន បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈតាមរយៈទេពកោសល្យ និងសមត្ថភាពដែលខ្លួនមាន ដែលជាហេតុធ្វើឲ្យមានភាពល្បីល្បាញយ៉ាងដូច្នេះ។ ទន្ទឹមនឹងមានសមត្ថភាព ក្នុងនាមជាតារាមួយរូបក៏ត្រូវទាមទារមានរូបសម្ផស្សស្អាតលេចធ្លោមួយផ្នែក ដែលងាយនឹងឲ្យមហាជនឆាប់ចាប់អារម្មណ៍។
ជាមួយគ្នានេះដែរ ជឿជាក់ថាប្រិយមិត្តជាច្រើនច្បាស់ជាមានតារាណាម្នាក់ក្នុងដួងចិត្ត ដែលចូលចិត្តមករាប់ឆ្នាំ ហើយក៏ស្គាល់ និងដឹងពីរឿងផ្ទាល់ខ្លួនអាយដលច្រើន។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ មានតារាមួយចំនួនបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងឈ្មោះពិតដែលខុសពីឈ្មោះប្រើនៅក្នុងវិស័យសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ងាកមកដឹងពីឈ្មោះនៅផ្ទះរបស់សិល្បការិនីខ្មែរ ដែលប៉ាម៉ាក់ដាក់ឲ្យ និងហៅជាប្រចាំពេលនៅផ្ទះ។ ហើយតារាស្រីដែលមានឈ្មោះក្រៅខុសពីឈ្មោះសិល្បៈនោះមានដូចជា៖
១៖ អ្នកនាង សុខ សោម៉ាវត្តី
ពិធីការិនី និងតារាសម្ដែង អ្នកនាង សុខ សោម៉ាវត្តី ដោយនាងមានឈ្មោះហៅក្រៅថា ស្រីគុជ។
២៖ កញ្ញា សុភ័ក្រ កុសុម៉ា
ពិធីការិនី និងតារាចម្រៀងកញ្ញា សុភ័ក្រ កុសុម៉ា មានឈ្មោះហៅក្រៅគឺ ស្រីគុជ។
៣៖ កញ្ញា អាង សុជាតា
តារាសម្ដែងស្រីវ័យក្មេងកញ្ញា អាង សុជាតា នាងមានឈ្មោះហៅក្រៅថា ឈូឈូ។
៤៖ កញ្ញា សុវត្ថិឌី ធារីកា
តារាចម្រផងស្រីសម្លេងពីរោះ កញ្ញា សុវត្ថិឌី ធារីកា នាងមានឈ្មោះហៅក្រៅដែលផ្ទះនាងឧស្សាហ៍ហៅគឺ ស្រីល័ក្ខ។
៥៖ អ្នកនាង សិទ្ធី នីកា
តារាសម្ដែងស្រគកូនមួយអ្នកនាង សិទ្ធី នីកា នាងក៏មានឈ្មោះហៅក្រៅមិនចាញ់តារាខាងលើនោះទេ ដោយឈ្មោះក្រៅនាងគឺ ស្រីទា។
៦៖ កញ្ញា អ៉ីវ៉ា
តារាចម្រៀងស្រីសម្លេងពីរោះកញ្ញា អ៉ីវ៉ា ឈ្មោះពិតនាងគឺ ឃិន ស្រីនាថ ហើយនាងក៏មានឈ្មោះហៅក្រៅដែលមិត្តភក្ដិនៅស្រុកឧស្សាហ៍ហៅគឺ កាព្រៀត ឬខ្អៀត ដែលក្លាយពីឈ្មោះដើមនាង ស្រីនាថ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]