ថៃ៖ យោងតាមគេហទំព័រក្នុងស្រុកបានចុះផ្សាយលើកឡើងថា ពិធីមង្គលមួយ ដែលកូនក្រមុំ យកថ្លៃបណ្ណាការ ១២លានបាត (ជិត៤០ម៉ឺនដុល្លារ) ចូលស្តីដណ្តឹងមិត្តប្រុសវិញ ក្រោយពីពួកគេ ជំនះឧបសគ្គជាច្រើនជាមួយគ្នា អស់រយៈពេល ៨ ឆ្នាំ ហេតុដូច្នេះ នាងមិនអាចរង់ចាំតទៀតបាន ទើបចូលដណ្តឹងវិញ។
យ៉ាងណាមិញ ថ្ងៃពិសេសនេះ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិខនកែន (KICE) សម្រាប់គូស្វាមីភរិយាថ្មីថ្មោងមួយគូនៅថ្ងៃនេះ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ កូនក្រមុំកាន់ថ្លៃបណ្ណាការ លើកក្បួនដង្ហែ ទៅសុំភាគីខាងប្រុស ខុសពីគូផ្សេងទៀត ដែលនឹងជាកូនកំលោះ នាំក្បួនផ្កាស្លា ទៅសុំកូនក្រមុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ក្នុងឱកាសដ៏វិសេសវិសាល បានឲ្យដឹងថា កូនក្រមុំបានរៀបចំពិធីដង្ហែក្បួន ដោយថ្លៃបណ្ណាការតម្លៃជាង១២លានបាត មានដូចជាសាច់ប្រាក់ ២ លានបាត គ្រឿងអលង្ការ និងមាសតម្លៃ តម្លៃ២.៨លានបាត ផ្ទះមួយខ្នងនៅភូមិផាភិរម្យ តម្លៃ ៧ លានបាត នាំដង្ហែទៅសុំភាគីខាងប្រុសតាមប្រពៃណីថៃ៕
ប្រភព៖ https://www.nationtv.tv/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]