ថៃ៖ ជាមួយនឹងសំណុំរឿងក្ដី របស់ តារាស្រី Pinky Savika និងម្ដាយ ពីករណីបោកប្រា.ស់ បង្កការខូចខាតដល់ប្រជាពលរដ្ឋ ហើយក្នុងនោះដែរ ក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធនឹងមនុស្ស ១៦នាក់ផ្សេងទៀត នៅក្នុងករណីនេះ ដោយរួមមាន Bitoey និងស្វាមី លោក DJ Man ផងដែរ។
ដោយឡែក ថ្មីៗនេះ តារាស្រី Bitoey និងស្វាមី លោក DJ Man ក៏បានធ្វើការ Live នៅលើបណ្ដាញសង្គមបញ្ជាក់ថា អ្នកទាំងពីរ នៅមិនទាន់ត្រូវបានចា.ប់ខ្លួន និងមិនត្រូវបានគេប្តឹងបន្ត ផងដែរ។ តែបើនៅក្នុងឯកសារដែលចេញមក ខាងព្រះរាជអាជ្ញាបានបញ្ជាឱ្យ DSI ធ្វើការពិនិត្យបន្ថែម ហើយមានឈ្មោះអ្នកទាំងពីរ ពួកគេនឹងរីករាយត្រៀមខ្លួន ក្នុងការសហការ ប៉ុន្តែខណៈនេះ វាស្ថិតនៅក្នុងដំណើរការផ្លូវច្បាប់នៅឡើយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តារាស្រីរូបនេះ ព្រមទាំងស្វាមី ក៏បានបង្ហាញថា មានភស្តុតាងគ្រប់យ៉ាង រួមទាំងសេចក្តីថ្លែងការណ៍ជាច្រើនឆ្នាំកន្លងមក ហើយក៏បានបញ្ជាក់ថាខ្លួន មិនមែនជាអ្នកវិនិយោគ នៅក្នុងក្រុមហ៊ុន មិនមែនជាម្ចាស់ ហើយក៏មិនមែនជា អ្នកបញ្ចុះបញ្ចូល មនុស្សឲ្យចូលរួមដែរ ជាពិសេស នាងក៏មិនមានឈ្មោះក្នុងក្រុមហ៊ុន Forex-3D នោះទេ ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]