ថៃ៖ កាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅនេះ យោងតាមសារព័ត៌មាន Tnews បានបង្ហាញថា ខាងនាយកវិទ្យាស្ថាន Central Institute for Women's Correction បានចែករំលែកអំពីស្ថានភាពរបស់ តារាសម្តែងស្រី Pinky Savika បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល ២ ថ្ងៃមកនេះ។
ក្នុងនោះដែរ បានឲ្យដឹងថា តារាស្រី Pinky Savika និងម្តាយរបស់នាង ហាក់ស្ថិតក្នុងអារម្មណ៍ថេរនឹងនរ គ្មានភាពតានតឹង យំ ឬមានសកម្មភាពអ្វីខ្លាំង នោះឡើយ។ ហើយនៅក្នុងរយៈពេល២ថ្ងៃ នៃការស្នាក់នៅក្នុងមណ្ឌលឃុំឃាំង ម្ដាយកូនអ្នកទាំងពីរ បានញ៉ាំ និងដេក ក្នុងកម្រិតមធ្យម ដោយគោរពតាមកាលវិភាគ និងបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ Pinky Savika និងម្តាយរបស់នាង នៅមិនអាចជួបនរណាម្នាក់បានទេ ដោយសារពួកគេ ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១២ ថ្ងៃ មុនពេល ដែលអាចទាក់ទងជាមួយនឹងអ្នកខាងក្រៅបាន ហើយអាចផ្លាស់ទីទៅព.ន្ធ.នា.គារ ដើម្បីរស់នៅជាមួយអ្នកទោ.សផ្សេងទៀត ខណៈពេលដែលកំពុងតែរង់ចាំ ពីខាងតុលាការ។
គួររំឮកផងដែរថា នៅក្នុងនោះរួមមាន តារាស្រី Pinky Savika ប្អូនប្រុសរបស់នាង និងម្តាយ ព្រមទាំងមនុស្ស ១៩ នាក់ផ្សេងទៀត កំពុងជាប់ឃុំ ក្រោមការចោ.ទប្រកាន់ពីបទឆ.បោ.ក ខណៈដែល តារាសម្តែងស្រីរូបនេះ និងម្តាយរបស់នាង បានដាក់សំណើសុំដោះលែងបណ្តោះអាសន្ន ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ ដោយសារតែករណីនេះ មានលក្ខណៈធ្ង.ន់.ធ្ងរ ដែលចំនួនជនរងគ្រោះ នៅក្នុងការឆ.បោ.កបានឈានដល់ ៩៨២៤ នាក់ ជាមួយនឹងចំនួនទឹកប្រាក់ជិត ២,៥ ពាន់លានបាត (ប្រហែល ៦៩ លានដុល្លារ)៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]