បរទេស៖ អាចនិយាយបានថា​ គឺជាគូស្វាមីភរិយាដ៏ពេញនិយមមួយ សម្រាប់ តារាចម្រៀង Justin Bieber និងភរិយា Hailey ដែលអ្នកទាំងពីរតែងតែត្រូវបានហ្វេនៗតាមដានជាប់ជានិច្ច ជាមួយនឹងការបង្ហាញខ្លួនក្នុងស្ទាយ៍ផ្សេងៗដ៏គួរឲ្យចាប់អារម្មណ៍។

យ៉ាងណាមិញ ថ្មីៗនេះ តារាប្រុស Justin Bieber និងភរិយា ក៏បានចេញមកជាមួយគ្នា ទៅញ៉ាំអាហារពេលល្ងាចដ៏រ៉ូមែនទិក នៅភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងតែទាញយកចិត្តអ្នកទស្សនាយ៉ាងខ្លាំង នៅក្នុងស្ទាយ៍តែងខ្លួនមួយ របស់ Hailey ជាមួយនឹងការ​ស្លៀក​រ៉ូប​តឹងរឹបរាង​ ពាក់​ស្បែក​ជើង​កវែង​ បង្អួតរូបរាង​ស្លីម និង​ជើង​វែង​ដ៏សិ.ច.ស៊ី ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចំណែកឯខាងស្វាមីវិញ លោក Justin ហាក់តុបតែងខ្លួនដ៏ភ្ញាក់ផ្អើលមួយ ជាមួយនឹងឈុតធំរលុងពណ៌ត្នោតពាក់ឡើងជិត ពេលកំពុងតែចេញទៅដើរលេងតាមដងផ្លូវពីរនាក់នឹងភរិយា។ តែទោះជាយ៉ាងណា​ ប្ដីប្រពន្ធអ្នកទាំងពីរ នៅតែត្រូវបានគេលើកឡើង ពីភាពទាក់ទាញលេចធ្លោ នៅក្នុងស្ទាយ៍ផ្សេងគ្នាក៏ដោយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin
Justin
Hailey
Justin និងភរិយា
Justin និងភរិយា
Justin និងភរិយា
Justin និងភរិយា
Justin និងភរិយា
Justin និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]