រាជធានីភ្នំពេញ ៖ ពិតណាស់ រឿងរ៉ាវជីវិតគូរបស់អ្នកអត្ថាធិប្បាយព័ត៌មានកីឡា Adminជីងចក់ ធ្វើឲ្យគេឯងហួសចិត្តមិនធម្មតាឡើយ ឈ្លោះគ្នាភ្លូកទឹកភ្លូកដី នាំគ្នាចាប់អារម្មណ៍ព្រាត ដល់ថ្នាក់ប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់ ផ្អើលពេញប្រទេស តែពេលនេះបែរជាគ្នានឹងគ្នាទៅវិញ។

តួយ៉ាង​ ក្រុមមេធាវីរបស់ Adminជីងចក់ បានបង្ហើបថា កន្លងមកនេះ គង់តែបានខាងមេធាវីជួយជ្រោមជ្រែង បើមិនដូច្នេះទេ សូម្បីតែសេរីភាពរបស់ខ្លួនក៏ត្រូវប្រពន្ធប្តឹងឲ្យដាក់ឃុំផងដែរ រហូតដល់តស៊ូប្តឹងបានឡាននិងសេរីភាពហើយនោះ ក៏សម្រេចចិត្តត្រូវគ្នាវិញយ៉ាងដូច្នេះ តែយ៉ាងណាក្តី ក៏ជូនពរកុំឲ្យជួបរឿងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាំងពីត្រូវគ្នាវិញ ហ្វេនៗសម្គាល់ឃើញអ្នកទាំងពីរ កាន់តែផ្អែមល្អែមខ្លាំងជាងពេលមុនទៅទៀត លើសពីនេះទៅទៀត គេឯងហួសចិត្តខ្លាំងចំពោះរឿងអ្នកទាំងពីរ ឈ្លោះនិងហែកកេរ្ត៍គ្នាលើបណ្តាញសង្គមក្តែងៗ និងស្បតស្បែរមិនជួបគ្នាវិញឡើយ ដោយសារតែឆ្អែត​ ផ្ទុយទៅវិញមិនទាន់ប៉ុន្មានផង បែរជាត្រូវគ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង ផល្លា
អ្នកនាង ផល្លា
អ្នកនាង ផល្លា និងនាយជីងចក់

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Angkor2M - Posts | Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]